ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពង់ចាមដាំកូនឈើប្រភេទកូនក្ងោកចំនួន៤០០ដើមនៅអមសងខាងផ្លូវបេតុងជុំវិញប្រាសាទនគរបាជ័យ ក្នុងឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម
ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីដាំកូនឈើប្រភេទកូនក្ងោកចំនួន៤០០ដើមនៅអមសងខាងផ្លូវបេតុងជុំវិញបរិវេណរមណីយដ្ឋានទេសចរណ៍ប្រាសាទនគរបាជ័យដែលមានទីតាំងក្នុងភូមិជង្ហុក ស្ថិតក្នុងឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។