ព័ត៌មានជាតិ
ក្រុមចុងភៅសហគមន៍បឹងឈូក ស្រុកបន្ទាយស្រី ទទួលបានពានរង្វាន់ជ័យលាភីលេខ១ «មាន់អាំងសៀមរាបឆ្ងាញ់ជាងគេ»
ខេត្តសៀមរាប ៖ នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នៅក្រុងសៀមរាប សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប អញ្ជើញប្រគល់ពានរង្វាន់ជ័យលាភី « មាន់អាំងសៀមរាបឆ្ងាញ់ជាងគេ » ដែលពានរង្វាន់លេខ១ បានទៅលើក្រុមចុងភៅសហគមន៍បឹងឈូក ស្រុកបន្ទាយស្រី ដោយទទួលបានប័ណ្ណសរសើរ និងថវិកាចំនួន ២លានរៀល។