ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំ​នា​​​ញ ចុះពិនិត្យមើលការដ្ឋានកំពុង​ម​មាញឹកក្នុងការស្ថាបនាផ្លូវ​លេខ​៤​០​០ ជាប់នឹងឆ្នេរអូឈើទាល

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្រ្តីជំនាញ ចុះពិនិត្យមើលការដ្ឋានកំពុងមមាញឹកក្នុងការស្ថាបនាផ្លូវលេខ៤០០ ជាប់នឹងឆ្នេរអូឈើទាល ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ជាផ្លូវក្នុងគម្រោងផ្លូវស្ថាបនា ៣៤ខែ្ស ។

ក្នុងឱកាសចុះត្រួតពិនិត្យមើលការស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ពិសេសផ្លូវលេខ៤០០ ដែលជាផ្លូវអមឆ្នេរអូឈើទាល ដោយពិនិត្យឃើញថា ការស្ថាបនាបានប្រមាណជាង៥០ភាគរយ ហើយកំពុងតែពន្លឿនការស្ថាបនាទាំងថ្ងៃទាំងយប់ ដើម្បីឱ្យទាន់ផែនការ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានណែនាំឱ្យក្រុមហ៊ុនត្រូវពន្លឿនការដាក់ប្រព័ន្ធលូរួច ត្រូវលប់ដីបំពេញនៅតាមចំណុចការដ្ឋាន មុខផ្ទះប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់ងាយស្រួលក្នុងការចេញចូលផ្ទះ ដោយសាររដូវភ្លៀងនឹង ឈានចូលមកដល់នាពេលខាងមុខ ប្រសិនបើយើងមិនរូតរះដាក់លូឱ្យហើយមុនរដូវភ្លៀងចូលមកដល់នោះទេ  វាអាចនឹងជួបផលវិបាកដោយសារតែភ្លៀងជាក់ជាមិនខាន ខេត្តព្រះសីហនុ ខុសប្លែកពីខេត្ត ក្រុងដទៃពេលរដូវភ្លៀងវាអាចធ្លាក់ជាប់ៗគ្នារយ:ពេលវែង។សូមបញ្ជាក់ថា  ផ្លូវចំនួន ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ បានចាប់បើកការដ្ឋានកាល ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រហូតមកដល់ពេលនេះមានរយៈពេល ជិត៥ខែហើយ ដែលមានក្រុមកងវិស្វកម្ម រួមទាំងក្រុមហ៊ុនឯកជនទទួលគម្រោងសា្ថបនាសរុប ចំនួន៨ក្រុមហ៊ុន ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button