ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចុះពិនិត្យមើលស្ថានភាព និងទីតាំងអាគារមណ្ឌលបុរីកុមារមិត្តភាពកម្ពុជា បារាំង ហុងគ្រី នៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យមើលស្ថានភាព និងទីតាំងភូមិសាស្ត្រអាគាររបស់មណ្ឌលបុរីកុមារមិត្តភាពកម្ពុជា បារាំង ហុងគ្រី និងសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ កុមារកំព្រាដែលមានទីតាំងស្តិតនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ក្នុងឱកាសចុះពិនិត្យនោះឯកឧត្តម គង់ សោភ័ណ្ឌ ក៏បានជូនថវិកាដល់លោកគ្រូ អ្នកគ្រូចំនួន៧នាក់ ក្នុងម្នាក់ៗ១០ម៉ឺនរៀល និងកុមារកំព្រាដែលរស់នៅក្នុងមណ្ឌលចំនួន១១ ក្នុងនោះ១០នាក់ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៣ម៉ឺនរៀល ដោយឡែកកុមារម្នាក់ពិការទទួលបានថវិកាចំនួន១០ម៉ឺនរៀល និងឧបត្ថម្ភដល់មណ្ឌលថវិកា៤០ម៉ឺនរៀលផងដែល។

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button