ព័ត៌មានជាតិ

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)មិនត្រឹមតែជួយកសាងហេដ្ឋារចនាសម្ព័ន្ធប្រពន្ធលូបង្ហូរទឹក ប៉ុណ្ណោះទេ តែនូវបានកសាងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ឱ្យក្លាយជាទឹកស្អាតមុននឹងបង្ហូរទឹកចូលទៅក្នុងទន្លេថែមទៀតផង

រាជធានីភ្នំពេញ ៖ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA)​មិន​ត្រឹមតែ​ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រពន្ធ​លូបង្ហូរទឹក ដែល​កាត់បន្ថយ​បាន​នូវ​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នៅក្នុង​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​ទេ តែ​នូវបាន​កសាង​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ឱ្យ​ក្លាយជា​ទឹកស្អាត​មុននឹង​បង្ហូរទឹក​ចូលទៅក្នុង​ទន្លេ​ថែម​ទៀតផង​។​

​ឯកឧត្តម ឃួ​ង ស្រេង បានបញ្ជាក់​បែបនេះ ខណៈ​ទទួល​ជួប​សម្ដែង​ការគួរសម ជាមួយ​លោក ស៊ូ​ហ្កា​ណូ យូ​អ៊ី​ឈី (Mr.SUGA NOYuichi) ប្រធាន​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​បញ្ចប់​អាណត្តិ​(JICA ) និង​លោកស្រី​កា​ម៉េ ហា​រុ​កុ ប្រធាន​តំណាង​ថ្មី​នៃ​ទី​ភ្នា​ក់ ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​(JICA) នៅ​សាលា​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​៨​កើត ខែ​មិគសិរ ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ចន្ទ ទី​២៣ វិច្ឆិកា ឆ្នាំ​២០២០ នៅ​សាលា​រាជធានី​ភ្នំពេញ ។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា រដ្ឋបាល​រាជធានី​ភ្នំពេញ ពិតជា​អរគុណ ចំពោះ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន ដែល​បានបញ្ចប់​អាណត្តិ​(JICA ) បាន​ជួយ​ដល់​រាជធានី​ភ្នំពេញ​។ ជាក់ស្តែង​ដូចជា ការកសាង​នូវ​ប្រព័ន្ធ​បង្ហូរទឹក ការផ្ដល់​រថយន្តក្រុង​សាធារណៈ ការបំពាក់​នូវ​កាមេរ៉ា​សុវត្ថិភាព ជាមួយនឹង​ការផ្ដល់​នូវ​បច្ចេកទេស​ផ្សេងៗ​ទៀត ។ មកដល់ពេលនេះ JICA បាន​ជួយ​រាជធានី​ភ្នំពេញ​លើ​គម្រោង​ការពារ​ទឹកជំនន់​ជំហាន​ទី​៤​ហើយ ដោយ​ក្នុង​គម្រោង​ជំហាន​ទី​៤​នេះ JICA បាននិងកំពុង​ធ្វើ​សកម្មភាព​ដាក់លូ​បង្ហូរទឹក​ខ្នាត​ធំ​នៅក្នុង​ខណ្ឌទួលគោក និង​ខណ្ឌដូនពេញ ។​

​ឯកឧត្តម​សង្ឃឹមថា គម្រោង​ទាំងពីរ​នេះ​នឹង​កាត់បន្ថយ​បាន​យ៉ាង​ធំ​លើ​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នៅក្នុង​ខណ្ឌ​ទាំងពីរ​នេះ​។ ជាក់ស្តែង​ក្នុង​គម្រោង​ការពារ​ទឹកជំនន់​ជំហាន​ទី​៣ ដែល​អង្គការ JICA បាន​ធ្វើឡើង​នៅក្នុង​ខណ្ឌ​៧​មករា ឃើញថា គម្រោង​នេះ​ទទួលបាន​ជោគ ជ័យ ដោយ​កាត់បន្ថយ​បាន​នូវ​ការលិចលង់​យ៉ាង​ធំ​នៅ​ខណ្ឌ​៧​មករា​។ ជាងនេះទៀត JICA បាន​កសាង​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ មុន​បង្ហូរទឹក​ចូលទៅក្នុង​ទន្លេ​ថែមទៀត ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ ពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ខេត្តកណ្ដាល មិន​ទទួលរង​នូវ​ផលប៉ះពាល់​ដោយ​ទឹក​កខ្វក់​នេះ​។​

​ឯកឧត្តម ឃួ​ង ស្រេង ក៏បាន​បញ្ជាក់ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ត្រៀម​សហការ​ជាមួយ​លោកស្រី កា​ម៉េ ហា​រុ​កុ ប្រធាន​តំណាង​ថ្មី​នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​(JICA ) គ្រប់ពេលវេលា ហើយ​ឯកឧត្តម​សង្ឃឹមថា កិច្ចប្រតិបត្តិការ​រវាង​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​អង្គការ JICA នឹង​កាន់តែ​ល្អប្រសើរ​មួយកម្រិត​ថែមទៀត​។​
​លោក ស៊ូ​ហ្កា​ណូ យូ​អ៊ី​ឈី ប្រធាន​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​(JICA ) បញ្ចប់​អាណត្តិ JICA បាន​មានប្រសាសន៍ថា ក្នុង​អាណត្តិ​ជាង​៣​ឆ្នាំ​ដែល​លោក​បាន​បំពេញការងារ​នៅ​រាជធានី​ភ្នំពេញ JICA បាន​ជួយ​រាជធានី​ភ្នំពេញ​ច្រើន ដូច​ការបំពាក់​កាមេរ៉ា​សុវត្ថិភាព​តាម​ដងផ្លូវ ការកសាង​នូវ​ប្រព័ន្ធ​បណ្ដាញ​លូ​ជាដើម ហើយ​ក្នុង​ពេលនេះ JICA បាននិងកំពុង​ធ្វើ​សកម្មភាព​ដាក់លូ​បង្ហូរទឹក​ខ្នាត​ធំ​នៅក្នុង​ខណ្ឌទួលគោក និង​ខណ្ឌដូនពេញ ដែល គម្រោង​នេះ​ក៏បាន​ឈានទៅរក​ភាពជោគជ័យ​មួយទៀត​ដែរ​។

លោក ស៊ូ​ហ្កា​ណូ យូ​អ៊ី​ឈី បាន​បន្តថា ជា​ទិសដៅ​របស់ JICA និង​ផ្ដល់​បច្ចេកទេស​ទៅលើ​ការគ្រប់គ្រង​ប្រព័ន្ធ​ចរាចរ​នៅក្នុង​រាជធានី​ភ្នំពេញ ការគ្រប់គ្រង​ប្រព័ន្ធ​លូបង្ហូរទឹក គម្រោង​រៀប ចំ​ប្រព័ន្ធ​ដឹកជញ្ជូន​នៅ​រាជធានី​ភ្នំពេញ ការរៀបចំ​នគរូបនីយកម្ម​ដែនដី ប្រព័ន្ធ​ដឹកជញ្ជូន​ជាដើម​។ ទោះបី​លោក​ត្រូវ​ត្រឡប់​ទៅ​ប្រទេស​ជប៉ុន​វិញ​ក៏ពិតមែន តែ​លោក​នៅតែ​បន្ត​ជួយ​រាជធានី​ភ្នំពេញ បន្ថែមទៀត តាមរយៈ​លោកស្រី កា​ម៉េ ហា​រុ​កុ ប្រធាន​តំណាង​ថ្មី​នៃ​ទីភ្នាក់ងារ​សហ​ប្រតិ ប​ត្តិ​ការ​អន្តរជាតិ​ជប៉ុន​(JICA ) ៕​

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button