ព័ត៌មានជាតិ

ក្រសួងសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំធ្វើដំណើរចល័តជាបណ្តោះអាសន្ននៅក្នុងកាលៈទេសៈនេះ ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានអនាម័យ

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលិខិតចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ បានអំពាវនាវ និ​​​ងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំធ្វើដំណើរចល័តជាបណ្តោះអាសន្ននៅក្នុងកាលៈទេសៈនេះ ដោយត្រូវអនុ​វ​ត្ត​ឱ្យបានខ្ជាប់ខ្ជួននូវវិធានអនាម័យ គម្លាតសុវត្ថិភាពនៅទីកន្លែងដែលមានមនុស្សច្រើន ការលាងដៃឱ្យបានញឹកញាប់ជាមួយ​សា​ប៊ូ ទឹកស្អាត អាល់កុល ឬជែលលាងដៃ និងការប្រើប្រាស់ម៉ាស់ការពារជាដើម។

ក្រសួងសុខាភិបាល បានបញ្ជាក់នៅក្នុងលិខិតផងដែរថា “សូមអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូម​ប្រ​កាន់យកការផ្លាស់ប្តូរឥរិយាបទ ឬទម្លាប់របស់ខ្លួនជាចាំបាច់នៅក្នុងដំណាក់កាលដែលវីរុសកូវីដ១៩ ត្រូវបានរកឃើញក្នុងចំ​ណោ​មជនបរទេសជាបន្តបន្ទាប់នោះ និងការដាក់ឱ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ សម្រាប់បងប្អូនចំណាកស្រុកដែលបា​ន​វិ​ល​ត្រលប់មកមាតុប្រទេសវិញ ដើម្បីចៀសផុតពីការចម្លងកូវីដ១៩ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានា ដែលដាក់​ចេ​ញដោយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ។”គួររំលឹកផងដែរថា នៅព្រឹកនេះក្រសួងសុ​ខា​ភិ​បា​​​លក៏បានប្រកាសអំពី ករណីឆ្លងចំនួន០២ ករណីបន្ថែមទៀត ហើយបានព្យាបាលជាសះស្បើយចំនួន០២ករណីផងដែរ ។

ចំពោះករណីថ្មីចំនួនពីរនោះ គឺត្រូវបានរកឃើញទៅលើអ្នកទេសចរជនជាតិវៀតណាមអាយុ២៤ឆ្នាំនៅរាជធានីភ្នំពេញ និងប្តីរប​ស់​គាត់ជាជនជាតិកាណាដាអាយុ៥០ឆ្នាំ ហើយពួកគេត្រូវបានចាត់ចែងបញ្ជូនទៅមណ្ឌលសុខភាពចាក់អង្រែក្រោម ដើម្បីតា​ម​ដា​​​នសុខភាព និងព្យាបាល។

បើទោះជាពុំទាន់មានសញ្ញាណាមួយនៃការឆ្លងរាលដាលនៅក្នុងសហគមន៍ក៏ដោយ ក៏លទ្ធភាពអាចនឹងមាន ហេតុដូច្នេះហើយសូ​ម​បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តនូវវិធានអនាម័យជាប់ជានិច្ច ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button