ព័ត៌មានជាតិ
ឯកឧត្តម មឿន សុខស៊ីថា ទីប្រឹក្សាក្រសួងព័ត៌មាន ជូនអំណោយជាម៉ាស និងជែលលាងដៃដល់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន
ភ្នំពេញ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលអំណោយជាម៉ាសចំនួន ៥០ប្រអប់ និងទឹកជែលលាងដៃ ចំនួន ១០០ដប និងដបបាញ់អាកុលចំនួន ១០០ដប ពីឯកឧត្តម មឿន សុខស៊ីថា ទីប្រឹក្សាក្រសួងព័ត៌មាន និងក្រុមគ្រួសារ ហើយឯកឧត្តមរដ្ឋមន្រ្តី ក៏បានបែងចែកអំណោយទាំងនេះដល់បណ្តាអគ្គនាយកដ្ឋានទាំង៥ ចំណុះក្រសួងព័ត៌មាន សម្រាប់ប្រើប្រាស់ ដើម្បីការពារ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ។