ព័ត៌មានជាតិ
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ២,៧០៣ បណ្ណ ត្រូវ បាន ប្រគល់ជូនប្រជាពលរដ្ឋរដ្ឋចំនួន ១,៤០០ គ្រួសារ ស្ថិតនៅភូមិសណ្តាន់ និងភូមិសំព័រ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ
ខេត្តកំពង់ធំ ៖ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ មន្ទីររៀចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់បងប្អូនប្រជាពលរដ្ឋ សរុបចំនួន ២,៧០៣ បណ្ណ ដែលស្មើនឹង ១,៤០០ គ្រួសារ ស្ថិតនៅភូមិសណ្តាន់ និងភូមិសំព័រ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ដោយមានការអញ្ជេីញជាធិបតីពីលោក ទូច សុខា អភិបាលរងខេត្តតកំពង់ធំ និងមានការចូលរួមពីលោកអភិបាលស្រុកស្ទោង ប្រធានការិយាល័យ អាជ្ញាធរ កងកំលាំងទាំងបី មន្រ្តីជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋ ៕
#កំពង់ធំ #ចុះបញ្ជីដីធ្លីបញ្ចប់ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ #កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
#MLMUPC