អនាគតនឹងទៅជាយ៉ាងណា! រកឃើញក្មេងៗរៀនបឋម ចំនួន៨នាក់ ចេះជក់បារីអេឡិចត្រូនិច
ដោយអនុវត្តតាមទិសដៅការងាររបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១០និង២០នាទី កម្លាំងអធិការដ្ឋាន នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការណ៏ជាមួយលោកនាយកបឋមសិក្សា អនុវត្ត និងលោកចៅសង្កាតទឹកល្អក់៣ បានប្រមូលសិស្សរៀនក្នុងសាលាសរុប ៥១នាក់(ស្រី០៧នាក់) ដែលសង្ស័យប្រេីប្រាស(ជក់បារីអេឡិចត្រូនិច yooz) ។
បន្ទាប់ពីការសាកសួរ រកឃើញសិស្សចំនួន៨នាក់ក្នុងនោះមានស្រីចំនួន១នាក់(អាយុក្រោម ១៤ឆ្នាំ) ដែលមានឧបករណ៍ជក់បារីអេឡិចត្រូនិច ។
កម្លាំងសមត្ថកិច្ចក៏បានធ្វើការដកហូតឧបករណ៍បារីអេឡិចត្រូនិច ចំនួន៩ដើម និងបានធ្វើកាអប់រំពីផលប៉ះពាល់ចំពោះការប្រេីប្រាស់គ្រឿងញៀនក៏ដូចជាការជក់បារីអេឡិចត្រូនិច ដោយបានឱ្យ អណាព្យាបាលសិស្សទាំងនោះចូលរួមស្តាប់ផងដែរ។
ក្រោយពីកម្លាំងសមត្ថកិច្ច ធ្វេីការអប់រំរួចមកអណាព្យាបាលសិស្សទាំង៥១នាក់បានធ្វេីការថ្លែងអំណរអរគុណដល់សមត្ថកិច្ចនឹងអាជ្ញាធរព្រមទាំងលោកគ្រូអ្នកគ្រូដែលបានយកចិត្តទុកដាក់ដល់កូនៗរបស់ពួកគេ៕