ព័ត៌មានជាតិ

សហព័ន្ធកីឡាជាតិអាចដំណើរការ​ហា​ត់ហ្វឹកហ្វឺន នីងការប្រកួតលីគរប​ស់ខ្លួនឡើងវិញជាជំហានៗជាមួយស​ហ​ព័ន្ធកីឡាជាតិចំនួន៣៤នៅមជ្ឈ​ម​ណ្ឌលជាតិហ្វឹកហ្វឺនកីឡា

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន នីងកីឡា បា​​​នអញ្ជើញចូលរួមជួបសំណេះសំណាល នី​ង​ប្រកាសជាផ្លូវការនៃស្តីអ នុញ្ញាតឲ្យធ្វើសកម្មភាពហាត់ហ្វឹកហ្វឺន និងការប្រកួតលីគឡើងវិញជាជំហានៗជាមួយសហព័ន្ធកីឡាជាតិចំនួន៣៤នៅមជ្ឈមណ្ឌលជាតិហ្វឹក​ហ្វឺ​​នកីឡា ។
ឯ.ឧ ស សុខា បានមានប្រសាសន៍ថា ក្រសួងអប់រំ យុវជន នីងកីឡា នឹងអនុញ្ញាតឲ្យសហព័ន្ធកីឡាជាតិបើកដំណើរការហាត់ហ្វឹក​ហ្វឺ​ន នីងការប្រកួតលីគរបស់ខ្លួនឡើងវិញជា​ជំ​ហានៗ ប៉ុន្តែត្រូវមានផែនការអនុវត្តច្បាស់លាស់ ព្រមទាំងគោរពតាមលក្ខខណ្ឌសុ​វ​ត្ថិភាព ជាពិសេសនោះការប្រកួតទាំងនេះមិនអនុញ្ញាតឲ្យមានអ្នកទស្សនាឡើយ គឺ​កា​រ​ប្រកួតបិទទ្វារ។
ឯ.ឧបានបន្តថា ការប្រកួតលីគមិនត្រូវឲ្យមានចំនួនកីឡាករ-កីឡាការិនី នីងមន្ត្រីលើសពី១០០នាក់ឡើយ មានន័យ ថា ការប្រ​កួ​​​​​តតម្រូវឲ្យមានតែកីឡាករ-កីឡាការិនី នីងម​ន្ត្រី​បច្ចេកទេសតែប៉ុណ្ណោះ ទោះបីមានកីឡាករ-កីឡាការិនី នីងមន្ត្រីមិនគ្រ​ប់​១​០​០​នា​ក់ក៏មិនអនុញ្ញាតឲ្យទស្សនីកជនចូលទស្សនាការប្រកួតដែរ។
ចំ​​ណែ​កពហុកីឡដ្ឋានជាតិអូឡាំពិក និងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាត្រូវឲ្យក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិចូលហ្វឹកហាត់ ព្រ​មទាំងស្នាក់នៅដូចធម្មជាតិ ក្រោមស្ថិ​ន​​ការត្រួតពិនិត្យ និងថែទាំសុខ ភាពត្រឹមត្រូវ ហើយម៉ឹងម៉ាត់ជាប្រចាំតាមការណែនាំ​ដោ​យសហការជាមួយក្រសួងសុខាភិបាល។ ចំពោះការហូបចុកក្រុមកីឡាករ-កីឡាកា​រិ​នី​ជម្រើសជាតិទំាងឈុតធំ និងឈុតតូច​ត្រូ​វ​ទទួលខុសត្រូវខ្លួនឯង។
យោ​ងតាមគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានបញ្ជាក់ថា យោងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ ស​​​ម្តេចអគ្គម​ហា​សេនាបតីតេជោ ហ៊ុន សែន​នា​យករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លើរ​បា​យ​​​​​​ការណ៍សង្ខេបស្តីពីលទ្ធផលប្រជុំរវាងក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ និង​ក្រ​សួងអប់រំ យុវជន និងកីឡា ដើម្បីពិនិត្យមើ​ល​​​ការបើកឡើងវិញនៃវិស័យកីឡាជាជំហានៗ។ វិស័យកីឡា ត្រូវបានអនុញ្ញាតឲ្យមានវិធានការកែតម្រូវសម្រាប់ការបើកដំណើរ​កា​រ​​ឡើងវិញនូវវិស័យកីឡា ដោយត្រូវគោរពតាមលក្ខខណ្ឌមួយចំនួន៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button