ព័ត៌មានជាតិ
ពិធីប្រកាសតែងតាំងប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា
ខេត្តព្រះវិហារ ៖ នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និង ជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រកាស តែងតាំងប្រធានកិត្តិយស នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ អភិបាលរងខេត្ត កងកម្លាំងទាំងបី អង្គភាព មន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត ។