ព័ត៌មានជាតិ
ពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន២៤ភូមិ មកពី៣សង្កាត់ ក្នុងក្រុងឧដុង្គម៉ែជ័យ
កំពង់ស្ពឺ៖ រសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន២៤ភូមិ មកពី៣សង្កាត់ ក្នុងក្រុងឧដុង្គម៉ែជ័យ ។
ពិធីនេះអញ្ជើញជាកិត្តិយសដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង ដែនដីនគររូបនីយកម្ម និងសំណង់។