ព័ត៌មានជាតិ

លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល ដឹកនាំបើកវគ្គបណ្តុះបណ្តាលរម្លឹកឡើងវិញ ស្តីពី បច្ចុប្បន្នភាពផែនទីសេវា សង្គមរបស់ភូមិ ឃុំ សង្កាត់

ខេត្តកណ្តាល ៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលខេត្តកណ្តាល បានបើកកិច្ចប្រជុំវគ្គបណ្តុះបណ្តាលរម្លឹកឡើងវិញ ស្តីពីប​ច្ចុ​​​ប្បន្នភាព ផែនទីសេវាសង្គមរបស់ភូមិ ឃុំ/សង្កាត់ ដែលកិច្ចប្រជុំនេះ ដឹកនាំដោយលោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តក​ណ្តាល ។

លោកជំទាវ ហ៊ុន កុសនី បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលរម្លឹកឡើងវិញ ស្តីពីបច្ចប្បន្នភាពផែនទីសេវាសង្គមរបស់ភូមិ ឃុំ សង្កាត់ នេះគឺផ្តោតសំខាន់ទៅលើបញ្ហាសុខភាពមាតា ទារក និងអាហារូបត្ថម្ភ បញ្ហាទឹកស្អាត និងអនាម័យ បញ្ហាកិច្ចការពារកុមារ បញ្ហាការអប់រំកុមារតូច និងបញ្ហាភាពងាយរងគ្រោះរបស់ប្រជាពលរដ្ឋ។

លោកជំទាវបានបន្តថា កិច្ចប្រជុំនេះ គឺដើម្បីធ្វើការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងសេវាសង្គម ដែលប្រើប្រាស់ថវិ​កា​មូ​លនិធិក្រុង ស្រុក និងឃុំ/សង្កាត់ សម្រាប់ឆ្នាំ២០២០។

ជាមួយនេះ កិច្ចប្រជុំក៏បានធ្វើការពិនិត្យលើការរៀបចំនៃការកំណត់បញ្ហាតាមរយៈការគូសផែនទីសេវាសង្គមភូមិ ដើម្បីធ្វើការវិ​ភា​គ និងការចាត់អាទិភាពនៃបញ្ហាដាក់បញ្ចូលទៅក្នុងផែការកម្មវិធីវិនិយោគ និងផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២១-២​០២៣​។​ ​លោកជំទាវអភិបាលរងខេត្ត ក៏បានជំរុញឱ្យរដ្ឋបាលក្រុង ស្រុក ត្រូវធ្វើការពិនិត្យឱ្យបានហ្មត់ចត់ ចំពោះការគូសផែនទីសេវាស​ង្គ​មនៅតាម ភូមិ ឃុំ សង្កាត់នីមួយៗ ចៀសវាងការធ្វើឱ្យបាត់បង់អត្ថប្រយោជន៍របស់ប្រជាពលរដ្ឋ ពិសេសគ្រួសារ ក្រីក្រ និងងា​យ​រ​ងគ្រោះ និងត្រូវផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ អំពីកាលបរិច្ឆេទនៃការប្រជុំគូសផែនទីភូមិ ។

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button