ព័ត៌មានជាតិ

រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បើកសម័យប្រជុំវិសាមញ្ញ នីតិកាល​ទី​​៦ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុក​ចិ​​​ត្ត​លើការតែងតាំង និងកែស​ម្រួ​ល​ស​មាភាពរាជរដ្ឋាភិបាល

រាជធានីភ្នំពេញ ៖ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំវិសាមញ្ញ នីតិកាលទី៦​ដើម្បី​បោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាភាពរាជរដ្ឋាភិបាល។ ក្នុងសម័យប្រជុំរដ្ឋសភានេះ ក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា ព្រមទាំងមានការអញ្ជើញចូលរួមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  និងសមាជិក សមាជិការដ្ឋសភាសរុប១២១ នៅ​ព្រឹក​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ នៅវិមានរដ្ឋសភា ។

យោងតាមលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន នាយករដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផ្ញើជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ស្នើសម្ដេចប្រធានរដ្ឋសភា អនុញ្ញាតរៀបចំការបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តរបស់រដ្ឋសភាលើការតែងតាំង និងកែសម្រួលសមាសភាព​ នៃរាជរដ្ឋាភិបាល។ ក្នុងលិខិតស្នើសុំរបស់សម្ដេចតេ​ជោនាយករដ្ឋមន្រ្ដី តែងតាំងទេសរដ្ឋមន្ត្រី៖

១. ឯកឧត្ដមកិត្ដិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ជា ទេសរដ្ឋមន្ត្រី

២.ឯកឧត្ដម ហ៊ឹម ឆែម ជាទេសរដ្ឋមន្ត្រី(ទទួលបន្ទុកបេសកកម្មពិសេស)

៣. ឯកឧត្ដម អង្គ វង្សវឌ្ឍានា ជាទេសរដ្ឋមន្ត្រី (ទទួលបន្ទុកបេសកកម្មពិសេស)

៤. ឯកឧត្ដម ត្រាំ អ៊ីវតឹក ជាទេសរដ្ឋមន្ត្រ(ទទួលបន្ទុកបេសកកម្មពិសេស)

៥. ឯកឧត្ដម ពេជ្រ ប៊ុនធិន ជាទេស រដ្ឋ​មន្ត្រី (ទទួលបន្ទុកបេសកកម្មពិសេស)។

កែសម្រួល និងតែងតាំងសមាសភាពរដ្ឋមន្ត្រី៖

១. ឯកឧត្ដមកិត្ដិសេដ្ឋាបណ្ឌិត ចម  ប្រសិទ្ធ ជា រដ្ឋមន្រ្ដីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

២. ឯកឧត្ដម កើត រិទ្ធ ជា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌

៣. ឯកឧត្ដម ជា វ៉ាន់ដេត ជា រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរមនាគមន៍

៤. ឯកឧត្ដម ឈិត សុខុន ជា រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា

៥. ឯកឧត្ដម ព្រំ សុខា ជា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ៕

 

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button