ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ស្ពឺ និងក្រុមការងារជំនាញធនធានទឹក និងឧតុនិយម អញ្ជើញចុះពិនិត្យសំណង់សិល្បៈការ្យ នៃទំនប់ព្រៃឥដ្ឋ ក្នុងឃុំពោធិអង្រ្កង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងក្រុមការងារជំនាញធនធានទឹក និងឧតុនិយម អញ្ជើញចុះពិនិត្យសំណង់សិល្បៈការ្យ នៃទំនប់ព្រៃឥដ្ឋ ស្ថិតក្នុងឃុំពោធិអង្រ្កង ស្រុកបសេដ្ឋ ដែលមានបណ្តោយប្រវែង ១,១០០ម៉ែត្រ និងទទឹង៧ម៉ែត្រ ដោយបានបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរ ហើយទំនប់នេះអាចមានលទ្ធភាពស្រោចស្រពផលដំណាំរួមផ្សំរបស់កសិករ បានខួបប្រាំង ខួបវស្សា ។