ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំ​នា​​​ញ ចុះពិនិត្យមើលការដ្ឋានកំពុង​ម​មាញឹកក្នុងការស្ថាបនាផ្លូវ​លេខ​៤​០​០ ជាប់នឹងឆ្នេរអូឈើទាល

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្រ្តីជំនាញ ចុះពិនិត្យមើលការដ្ឋានកំពុងមមាញឹកក្នុងការស្ថាបនាផ្លូវលេខ៤០០ ជាប់នឹងឆ្នេរអូឈើទាល ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ជាផ្លូវក្នុងគម្រោងផ្លូវស្ថាបនា ៣៤ខែ្ស ។ ក្នុងឱកាសចុះត្រួតពិនិត្យមើលការស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ពិសេសផ្លូវលេខ៤០០ ដែលជាផ្លូវអមឆ្នេរអូឈើទាល ដោយពិនិត្យឃើញថា ការស្ថាបនាបានប្រមាណជាង៥០ភាគរយ ហើយកំពុងតែពន្លឿនការស្ថាបនាទាំងថ្ងៃទាំងយប់ ដើម្បីឱ្យទាន់ផែនការ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានណែនាំឱ្យក្រុមហ៊ុនត្រូវពន្លឿនការដាក់ប្រព័ន្ធលូរួច ត្រូវលប់ដីបំពេញនៅតាមចំណុចការដ្ឋាន មុខផ្ទះប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់ងាយស្រួលក្នុងការចេញចូលផ្ទះ ដោយសាររដូវភ្លៀងនឹង ឈានចូលមកដល់នាពេលខាងមុខ ប្រសិនបើយើងមិនរូតរះដាក់លូឱ្យហើយមុនរដូវភ្លៀងចូលមកដល់នោះទេ  វាអាចនឹងជួបផលវិបាកដោយសារតែភ្លៀងជាក់ជាមិនខាន ខេត្តព្រះសីហនុ ខុសប្លែកពីខេត្ត ក្រុងដទៃពេលរដូវភ្លៀងវាអាចធ្លាក់ជាប់ៗគ្នារយ:ពេលវែង។សូមបញ្ជាក់ថា  ផ្លូវចំនួន ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ បានចាប់បើកការដ្ឋានកាល ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រហូតមកដល់ពេលនេះមានរយៈពេល […]

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំ ដើម្បីពិនិត្យសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអា​ស​ន្ន

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ នៅវិមានសន្តិភាព គណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រីបើកកិច្ចប្រជុំ ដើម្បីពិនិត្យសេចក្តីព្រាងច្បាប់គ្រប់គ្រង​ប្រទេស​ជាតិស្ថិតក្នុងភាពអាសន្ន ក្រោមអធិបតី​ភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា ។ បើតាមប្រភពពីទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា ក្នុងកិច្ចប្រជុំបិទទ្វារដែលបានចំណាយ​ពេលប្រមាណ​៣​ម៉ោ​ង សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ទៅ​កាន់​គណ:អចិន្រៃ្តយ៍ គណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យពិភាក្សាទៅលើសេចក្តី ព្រាងច្បាប់គ្រប់គ្រង​ប្រទេស​ជាតិស្ថិតក្នុងភាពអាសន្ន ក្នុងខណ:ប្រទេសជាតិ ក៏ដូចជាពិភពលោកទាំងមូល កំពុង​រីករាលដាលនៃជំងឺកូវីដ-១៩ មានលក្ខណៈជាសកលនោះ។ សម្តេច​តេជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា កម្ពុជាមិនមានទាន់ច្បាប់គ្រប់គ្រងប្រទេសជាតិក្នុងគ្រាមានអាសន្ន​នៅឡើយ​នោះទេ។ ដូច្នេះការបង្កើតច្បាប់នេះឡើង ដើម្បីជាឧបករណ៍ផ្នែកច្បាប់មួយគ្រប់​គ្រងប្រទេស ជាតិ ក្នុងគ្រាមានអាសន្ន។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានអំពាវនាវដល់ប្រជាពលរដ្ឋ និង​អង្គ​ការសង្គមស៊ីវិលផងដែរ កុំឱ្យមានការព្រួយបារម្ភច្បាប់នេះ ព្រោះមិនមែនបង្កើតឡើងមក ដើម្បីរឹតដ្បិតសេរីភាពរបស់ប្រជាពលរដ្ឋ និងសេរីភាពនៃការបញ្ចេញមតិនោះឡើយ។ដូចគ្នានឹងប្រសាសន៍លើកឡើងរបស់សម្តេចតេជោ នៅក្នុងសន្និសីទសារព័ត៌មាន​បន្ទាប់​ពីការអញ្ជើញចូលរួមសម័យប្រជុំពេញអង្គលើកទី៣៣ នីតិកាលទី៦ នៃរដ្ឋស​ភា​ កាលពី​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «យើងបាន​ធ្វើសេ​ច​ក្តីព្រាងច្បាប់នេះរួចរាល់ហើយ មានទាំងសេចក្តីថ្លែងហេតុប្រុងប្រៀប។ យើងនឹងមាន​ការបែងចែកថាអ្វីខ្លះដែលត្រូវធ្វើ […]

ព័ត៌មានជាតិ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អះអាង ថាគ្មានការបិទផ្សារធំៗ និងទីក្រុង ដូ​​​ចដែលមានមតិមួយចំនួនបានលើ​កឡើងនោះទេ

រាជធានីភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអះអាងថា គ្មាន​ការបិទផ្សារធំៗនៅក្នុងរាជធានីភ្នំពេញ ដូចការលើកឡើងរបស់ជនមួយចំនួននោះទេ ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០​នៅវិមានរដ្ឋ​សភា សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា “បញ្ហាការបិទក្រុង ការបិទប្រទេស ការ​បិទផ្សារ លក់ដូរ ការបិទភោជនីយដ្ឋាន  ការបិទហាងកាហ្វេ ការបិទហាងទំនិញនោះមិន​ឈាន​​​ដល់នោះទេ ។ ការធ្វើនេះ គឺគិតពីដំណើរការសេដ្ឋកិច្ចប្រទេស ហើយក្នុងនោះដំណើរ​ការ​រោងចក្រ ក៏មិនបិទនោះទេ”។ សម្ដេចតេជោបានលើកឡើងថា ការមិនបិទកន្លែងខាង​លើនេះព្រោះវាជាកន្លែងធ្វើឱ្យដំណើរការសេដ្ឋកិច្ចជាតិដើរ។ ប៉ុន្តែដើម្បីទប់ស្កាត់ការរីករាដាល​ជំងឺកូវីដ-​១៩នេះ មធ្យោបាយនៃការដឹកជញ្ជូនមួយចំនួនបានបិទជាបណ្តោះអាសន្ន  ក្នុងនោះ​មាន​រថយន្តក្រុង និងកាណូត។ ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានបញ្ជាឱ្យសមត្ថកិច្ចចុះចាប់ខ្លួនអ្នក​ដែលលក់​ថ្នាំថាព្យាបាលជំងឺកូវីដ-១៩ ជា និងដែលគ្មានការទទួលស្គាល់ពីអង្កការសុខភាពពិភពលោក ផងដែរ។ សម្ដេចតេជោបានថ្លែងថា “កាលពីម្សិលមិញនេះមានបទបញ្ជាជា​បន្ទាន់ឱ្យមាន​ការរឹបអូសនូវឧបករណ៍ធ្វើតេស្ត រកមេរោគកូវីដ-១៩។ ឥឡូវសូមឱ្យគ្រប់ទីកន្លែងទាំងអស់​រុក​រក​ទៀតចំពោះអ្វីដែលអង្គការសុខភាពពិភពលោកមិនទទួលស្គាល់ ត្រូវរឹបអូសយកមកដោយ​បំផ្លាញចោលតែម្តង។ សម្តេចតេជោនាយករដ្ឋមន្រ្ដីក៏បានអំពាវនាវដល់អាជីវករទាំងអស់ដែលកំពុងធ្វើការអាជីវកម្មនូវអ្វីដែលមិនប្រាកដនេះ ឈប់ ព្រោះថាប្រជាជនកំពុងតែជួបបញ្ហាកូវីដ-១៩។ ដូច្នេះ​ឧបករណ៍ធ្វើតេស្តនេះមិនពិតប្រាកដទេ  និងសូមកុំចាញ់បោកអ្នកណាឱ្យ​សោះសូម្បី​វិទ្យា​ស្ថានប៉ាស្ទ័រក៏គេវិភាគរាប់ម៉ោង បានឃើញ តែគេថាធ្វើតេស្តភ្លាមឃើញ អីញ្ចឹងកុំជឿ។ ទន្ទឹមនេះ […]

ព័ត៌មានជាតិ

រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បើកសម័យប្រជុំវិសាមញ្ញ នីតិកាល​ទី​​៦ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុក​ចិ​​​ត្ត​លើការតែងតាំង និងកែស​ម្រួ​ល​ស​មាភាពរាជរដ្ឋាភិបាល

រាជធានីភ្នំពេញ ៖ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំវិសាមញ្ញ នីតិកាលទី៦​ដើម្បី​បោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាភាពរាជរដ្ឋាភិបាល។ ក្នុងសម័យប្រជុំរដ្ឋសភានេះ ក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា ព្រមទាំងមានការអញ្ជើញចូលរួមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  និងសមាជិក សមាជិការដ្ឋសភាសរុប១២១ នៅ​ព្រឹក​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ នៅវិមានរដ្ឋសភា ។ យោងតាមលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន នាយករដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផ្ញើជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ស្នើសម្ដេចប្រធានរដ្ឋសភា អនុញ្ញាតរៀបចំការបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តរបស់រដ្ឋសភាលើការតែងតាំង និងកែសម្រួលសមាសភាព​ នៃរាជរដ្ឋាភិបាល។ ក្នុងលិខិតស្នើសុំរបស់សម្ដេចតេ​ជោនាយករដ្ឋមន្រ្ដី តែងតាំងទេសរដ្ឋមន្ត្រី៖ ១. ឯកឧត្ដមកិត្ដិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ជា ទេសរដ្ឋមន្ត្រី ២.ឯកឧត្ដម ហ៊ឹម ឆែម ជាទេសរដ្ឋមន្ត្រី(ទទួលបន្ទុកបេសកកម្មពិសេស) ៣. ឯកឧត្ដម អង្គ វង្សវឌ្ឍានា ជាទេសរដ្ឋមន្ត្រី (ទទួលបន្ទុកបេសកកម្មពិសេស) ៤. […]

ព័ត៌មានជាតិ

លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ច្រានចោលទាំងស្រុងនូវព័ត៌មានថា “បិទក្រុងភ្នំពេញ” ដែលនេះជាការប្រឌិតព័ត៌មានក្លែងក្លាយ ក្នុងចេតនាបង្កចលាចលវឹកវរក្នុងសង្គមតែប៉ុណ្ណោះ

រាជធានីភ្នំពេញ​៖​ លោក​ ម៉េត​ មាស​ភក្តី​ អ្នក​នាំពាក្យ​រដ្ឋបាល​រាជធានីភ្នំពេញ​ បានអោយដឹងថា​ ក្នុងនាមអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ខ្ញុំសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាបថា សារសំលេងដែលកំពុងចែកចាយតាម Messenger និងគ្រុប Social Media មួយចំនួនទៀតក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះថា នឹងមានការបិទក្រុងនោះ ជាការប្រឌិតព័ត៌មានក្លែងក្លាយ ក្នុងចេតនាបង្កចលាចលវឹកវរក្នុងសង្គមតែប៉ុណ្ណោះ និងក៏ជាចេតនាធ្វើអោយមានការសំរុកទិញទំនិញមកស្តុកបម្រុងទុកដែលនាំអោយជនឆ្លៀតឱកាសឡើងតំលៃថ្លៃផងដែរ។ ​ លោក​ ម៉េត​ មាស​ភក្តី​ បានបញ្ជាក់ថា​ រដ្ឋបាលរាជធានីភ្នំពេញសូមច្រានចោលព័ត៌មានក្លែងក្លាយនេះទាំងស្រុង និងសូមអំពាវនាវជនរួមជាតិទាំងអស់មេត្តាកុំជឿ និងកុំបន្តចែកចាយនាំមានការយល់ច្រឡំដល់ប្រជាពលរដ្ឋដទៃទៀត ហើយចូលរួមទប់ស្កាត់ការចរាចរព័ត៌មានអកុសលទាំងនេះអោយបាន ។

ព័ត៌មានជាតិ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើឱ្យប្រជាពលរដ្ឋអនុវត្តន៍តាមការណែ​នាំ​​របស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ ដើម្បីប្រយុទ្ធប្រឆាំងជំងឺឆ្ល​ង​កូវីដ-១៩

រាជធានីភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបន្តស្នើឱ្យ​ប្រជាពលរដ្ឋអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ ដើម្បីចូលរួម​ប្រយុទ្ធ​ប្រឆាំងជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា ។ នៅលើបណ្ដាញទំនាក់ទំនងសង្គមផ្លូវការ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា កម្ពុជាចូលរួមប្រយុទ្ធប្រឆាំ​ង​ជំ​​ងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា ហើយ​សូម​បងប្អូនអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ។ សម្ដេចតេជោបាន​លើកឡើងថា គ្រប់គ្នាត្រូវចងចាំថា ជំងឺកូវីដ-១៩ គឺជាជំងឺឆ្លង ដ៏កាចសហាវដែលយើង​មិនអាច​មើលឃើញនឹងភ្នែកឡើយ។ ប៉ុន្តែវិធីងាយៗមួយចំនួន អាចជួយទប់ស្កាត់ការឆ្លងរាលដាល​ជំងឺនេះបាន។ សម្ដេចតេជោបានបន្ដថា សូមទម្លាប់យកជាប់ជាមួយខ្លួន ដោយដាក់តាម​ហោប៉ៅ ឬដាក់កាបូបការងារ និងតាមរថយន្ត នូវដបទឹកថ្នាំជែលសម្លាប់មេរោគ បាក់តេរី (Hand Sanitizer) ឬដបទឹកអាល់កុល ម៉ាស់ ឬក្រមា ជាប់តាមខ្លួន ឬជាប់ក្នុងរថយន្ត។ សម្ដេច​តេជោក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ សូម​ឧស្សាហ៍ដុសលាងសម្អាតដៃជាប្រចាំ​ជា​មួយសាប៊ូ ឬទឹកថ្នាំជែលសម្លាប់មេរោគ មុន និងក្រោយ កាន់ ឬស្ទាប ប៉ះពាល់វត្ថុអ្វីមួយនៅ​ខាងក្រៅ ដែលយើងមិនអាចមើលឃើញផ្ទាល់នឹងភ្នែកថាតើវត្ថុទាំងនោះមានមេរោគ ឬអត់។ ទន្ទឹមនេះ សូមកុំយកដៃទទេដែលមិនបានសម្អាតជាមុន មកប៉ះភ្នែក […]

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល បានរម្លឹកជាថ្មី​ថា​ រាល់ឧបករណ៍ធ្វើតេស្តរហ័សរកមេ​​​រោគកូវីដ១៩ទាំងអស់ ដាក់លក់នៅ​លើទីផ្សារ គឺពុំអាចផ្តល់លទ្ធផលច្បាស់លាស់ទេ

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានរម្លឹកជាថ្មីថា រាល់ឧបករណ៍ធ្វើតេស្តរហ័​ស​​​រកមេរោគកូវីដ១៩ទាំងអស់ ដែលកំពុងត្រូវបានផ្សព្វផ្សាយដាក់លក់នៅលើទីផ្សារ តាមរយៈបណ្តាញសង្គម​នា​នា  គឺពុំអាចផ្តល់លទ្ធផលច្បាស់លាស់ទេ ហើយរាល់ឧបករណ៍ដែលដាក់លក់ទាំងអស់នេះ ពុំត្រូវបានទទួលស្គា​ល់ពីអង្គការសុខភាពពិភពលោក (WHO) និងក្រសួងសុខាភិបាលនោះទេ នេះបើយោងតាមសេចក្តីប្រ​កា​​សព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ ។ ក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំប្រើប្រាស់ឧបករណ៍ធ្វើតេស្តរហ័សរកវីរុសកូវីដ១៩ (Rapid Test) ជាមធ្យោបាយក្នុងការរកវីរុសកូវីដ១៩ ដោយខ្លួនឯងឱ្យសោះ ដោយបញ្ជាក់ថា អង្គការសុខភាពពិភពលោក ប្រកាសជាផ្លូវការរួចមកហើយគឺទទួលយកលទ្ធផលដែលធ្វើតេស្តវិភាគរកមេរោគកូវីដ១៩ តែ០២កន្លែងប៉ុណ្ណោះ គឺលទ្ធផលវិភាគចេញពីមន្ទីរពិសោធន៍ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និង លទ្ធផលវិភាគចេញពីមន្ទីរពិសោធន៍ វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណៈ ។ ករណីបងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រើប្រាស់គ្រប់ឧបករណ៍ ឬបរិក្ខាទាំងអស់នេះ សូមបញ្ឈប់ជាបន្ទាន់ ព្រោះនាំឱ្យខាតបង់ថវិកា និងប៉ះពាល់សុខភាពខ្លួនឯងវិញទៅវិញទេ ចំណែកឯអ្នកលក់ដូរតាមអនឡាញមួយចំនួន ដែលផ្សព្វផ្សាយលក់បរិក្ខាពេទ្យ ឬសម្ភារផ្សេងៗ  ដែលខុសច្បាប់ ក៏ដូចជាឧបករណ៍វិភាគរកមេរោគកូវីដ១៩នេះ នឹងប្រឈមមុខនឹងផ្លូវច្បាប់ជាធរមាន ។ សូមបញ្ជាក់ថា ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន០១ករណីថ្មីទៀត ដែលធ្វើឱ្យចំនួនសរុបនៅកម្ពុជាគិតត្រឹមព្រឹកថ្ងៃនេះកើនដល់ចំនួន ១០៣ករណី ខណៈអ្នកព្យាបាលជាសះ​ស្បើ​យ​សរុបចំនួន […]

ព័ត៌មានជាតិ

ប្រធានគណបក្សប្រជាជនកម្ពុជា​ខេ​ត្តប៉ៃលិន ចុះសួរសុខទុក្ខប្រជាព​ល​​​រដ្ឋដែលមានជីវភាពខ្វះខាត តាម​ខ្ន​ងផ្ទះចំនួន ៦២គ្រួសារ ព្រមទាំង​បា​នឧបត្ថម្ភស្បៀងអាហារមួយចំ​នួ​ន​ បន្ទាប់ពីរងផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ដោយការផ្ទុះឡើងនៃជម្ងឺកូវី​ដ​១៩

ខេត្តប៉ៃលិន ៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ព្រមទាំងក្រុមការងារចុះជួយ បានអញ្ជើញចុះ​សួរសុខទុក្ខប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត តាមខ្នងផ្ទះ នៅឃុំសាលាក្រៅ និងឃុំស្ទឹងត្រង់ ស្ថិតក្នុង​ស្រុ​កសាលាក្រៅ ខេត្តប៉ៃលិន ចំនួន ៦២គ្រួសារ ព្រមទាំងបានឧបត្ថម្ភស្បៀងអាហារមួយចំនួន ដើម្បីជួយដោះស្រា​យជីវភាពរបស់ពួកគាត់មួយរយៈពេល បន្ទាប់ពីរងផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ដោយការផ្ទុះឡើងនៃជម្ងឺកូវីដ( Covid-19 )​ ។ ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍លើកឡើងថា៖ ដោយសារការព្រួយបារម្ភជាខ្លាំង ចំពោះជម្ងឺកូវីដ១៩ ធ្វើឱ្យបណ្តាក្រុមហ៊ុន សហគ្រាស និងកន្លែងការងារមួយចំនួន ត្រូវបានបិទទ្វារជាបន្តបន្ទាប់ បណ្តាលឱ្យប្រជាពលរដ្ឋខ្លះ បាត់បង់ប្រាក់ចំណូល ហើយប្រជាពលរដ្ឋខ្លះទៀត ដែលធ្វើជាពលករនៅក្រៅប្រទេស ត្រូវបង្ខំចិត្តវិលត្រឡប់មកកាន់ស្រុកកំណើត ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ ដូច្នេះជាក់ស្តែងនៅថ្ងៃនេះ ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បាននាំយកអំណោយស្បៀងមកឧបត្ថម្ភដល់ពួកគាត់នៅតាមខ្នងផ្ទះ ព្រោះមិនអាចធ្វើការប្រមូលផ្តុំមនុស្សច្រើនបាន ។ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានមានប្រសាសន៍បន្ថែមទៀតថា៖ បើទោះបីជាអំណោយស្បៀងទាំងនេះមិនបានបំពេញតាមតំរូវការរបស់បងប្អូនក៍ពិតមែន តែក៍អាចដោះស្រាយបានមួយកម្រិតផងដែរ ដូច្នេះសូមលោកតា លោកយាយ […]

ព័ត៌មានជាតិ

មូលនិធិ ជែក ម៉ា និងអាលីបាបា បា​​​ន​មកដល់កម្ពុជា ដើម្បីគាំទ្រដល់កិ​ច្ច​​​​ខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុង​កា​រប្រយុទ្ធប្រឆាំងនឹងមេរោគ​កូវី​ដ​១​៩

រាជធានីភ្នំពេញ ៖ កញ្ចប់ធ្វើតែស្តដែលជាអំណោយប្រគល់ជូនដោយមូលនិធិ ជែកម៉ា (Jack Ma) និងមូលនិធិ អា​​​​​​លីបាបា (Alibaba Foundation) បានមកដល់អាកា​ស​យា​នដ្ឋានអន្តរជាតិភ្នំពេញនាថ្ងៃនេះ ដើម្បីគាំទ្រដ​ល់​​​​​​​​​កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគរាតត្បាតកូវីដ ១៩ ។ ពិធីប្រគល់ និងទទួលធ្វើឡើងនៅឯទីស្តីការក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះដោយ ឯ​ក​​​ឧត្តម វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានិងឯកឧត្តមសាស្ត្រាចារ្យវេជ្ជ​ប​ណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា។ ឯ​កឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង មានប្រសាសន៍ថា “យើងកំពុងចាត់គ្រប់វិធានការដែលចាំបា​ច់​​​ដើម្បីទប់ស្កាត់ការរាតត្បាតនៃមេរោគកូវិដ ១៩ និងបង្ការមិនឲ្យឆ្លងបន្តទៀត។ សម្ភារវេជ្ជសាស្រ្តដែលទើប​តែ​មកដល់នេះ គឺជាការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីទប់ស្កាត់ និងបង្ការមេរោគនេះបាន​យ៉ា​ងទាន់ពេលវេលា ហើយយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមូលនីធិ ជែក ម៉ា និងមូលនីធិ អា​លី​​បាបា ចំពោះការជួយឧបត្ថម្ភនេះ ។ តំណាងមូលនីធិ ជែក ម៉ា បានថ្លែងថា “កិច្ចសហប្រតិបត្តិការគឺជាគន្លឹះក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគ     កូ​​​វីដ ១៩ […]

ព័ត៌មានជាតិ

អាជ្ញាធរខេត្តព្រះវិហារ បើកយុទ្ធនា​កា​រផ្សព្វផ្សាយ ពីវិធីកាត់បន្ថយ​ហា​និ​ភ័​យពីការឆ្លងជំងឺកូវីដ១៩ នៅក្នុងក្រុង-ស្រុកទាំង៨ ក្នុងខេត្តព្រះវិហារ

ខេត្តព្រះវិហារ ៖ អាជ្ញាធរខេត្តព្រះវិហារ សហការជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ រួមជាមួយ ស​.​ស.យ.ក អាជ្ញាធរក្រុង កងកម្លាំងទាំង៣ បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការ​ឆ្ល​ង ជំងឺកូវីដ-១៩ នៅក្នុងក្រុង-ស្រុកទាំង៨ ក្នុងខេត្តព្រះវិហារ ។ ការចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ មា​ន​អត្ថន័យ​អប់រំដូចខាងក្រោម៖ ១.លាង​ដៃ​ឲ្យ​បាន​ញឹកញាប់​ជា​មួយ​សាប៊ូ​ និង​ទឹក​ស្អាត​ ឬទឹក​អាល់​កុលលាង​ដៃ​ ឬអាល់កុល​ហ្សែល​ ២.ខ្ទប់​មាត់​ និង​ច្រមុះ​នៅ​ពេល​ក្អក​ ឬកណ្តាស់ដោយ​ប្រេី​កែង​ដៃ​ឬ​ក្រដាស​អនាម័យ​ រួច​បោះ​ចោល​ក្នុង​ធុង​សំ​រា​​​​ម​ឲ្យ​បាន​ត្រឹមត្រូវ​ ៣.ជៀសវាង​ប៉ះ​ពាល់​ជិតស្និទ្ធ​ជាមួយ​អ្នក​ដែល​មាន​គ្រុន​ក្តៅ​ ក្អក​ ឬផ្តាសាយ ៤.ជៀសវាង​ប៉ះពាល់​ភ្នែក​ ច្រមុះ​ ឬមាត់ ៥.បរិភោគ​អាហារ​ដែល​ចម្អិន​បាន​ឆ្អិន​ល្អ​ ៦.ស្វាគមន៍​ដោយ​សំពះ​ ជំនួស​ការ​ចាប់​ដៃ ក្នុងនោះ ក៏មានការចែកជូននូវ​សាប៊ូ​ ប្រូធិច(Protect) ដល់​ដៃ​ប្រជាពលរដ្ឋ និង​បិទ​ខិតប័ណ្ណផ្សព្វផ្សាយ ស្តី​ពី​វិ​ធី​​​កាត់​បន្ថយ​ហានិភ័យ​ ពី​ការឆ្លង​ជំងឺ​កូវីដ​១៩​ តាមជញ្ជាំង​ផ្ទះ​​ប្រជាពលរដ្ឋ​ និងតូបលក់ឥវ៉ាន់នានា នៅក្នុង​ខេ​​ត្ត ៕