ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និ​ង​លោកជំទាវ ប្រគេនទេយ្យវត្ថុជា​គ្រឿ​ងឧបភោគបរិភោគ ដល់ព្រះស​ង្ឃ​គង់នៅវត្តរាជបូព៌ ក្រុងសៀមរាប ខេត្តសៀមរាប

ខេត្តសៀមរាប ៖ នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ប៉ោ ពុទ្ធារិទ្ធ ទីប្រឹក្សាក្រសួងព័ត៌មាន និងជានាយករងខុទ្ទ​កា​ល័​យក្រសួងព័ត៌មាន និងលោកជំទាវ តំណា​ង​ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំ​ទា​វ រួមជាមួយនឹងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តសៀមរាប នាំយកទេយ្យវត្ថុជា​គ្រឿ​ងឧបភោគបរិភោគ ជា​អំ​ណោយរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ប្រគេនដល់ព្រះសង្ឃគង់ក្នុងវត្តរាជបូព៌ ស្ថិតក្នុងសង្កាត់សាលា​កំ​រើ​ក ក្រុងសៀមរាប ដើ​ម្បីសម្រួលការធ្វើចង្ហាន់ប្រចាំថ្ងៃ ខណៈវិបត្តិជំងឺកូវីដ១៩ នៅតែបន្តគម្រាមកំហែងនៅក្នុងសកលលោ​ក ​ក៏ដូចជានៅក្នុងប្រទេសកម្ពុជាផងដែរ។ ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

ព័ត៌មានជាតិ

អនុស្សរណៈនៃការយោគយល់គ្នាស្តី​ពី ការអភិវឌ្ឍខ្សែសង្វាក់តម្លៃផលិត​ផលកសិ-ពាណិជ្ជកម្មសូត្រខ្មែរ

ខេត្តសៀមរាប ៖ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតី ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយ​ល់​គ្នាស្តីពី ការអភិវឌ្ឍខ្សែសង្វាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្មសូត្រខ្មែរ រវាងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ដែលហៅកាត់ថា អេម (AIMS) ជាមួយក្រុមហ៊ុ​ន​ជី អេស ឌី ភាច​  (Golden Silk PHEACH C​​​​o., Ltd.) ដោយមានការចូលរួមពីលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប។ ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

ព័ត៌មានជាតិ

ពិធីសំណេះសំណាលជាមួយពលទា​ហា​នបំពេញក្របខ័ណ្ឌថ្មី ក្រោមអធិ​ប​តីភាព ឯកឧត្តម ឧត្តមសេ​នីយ៍​ទោ​ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ​

ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ តំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ បានរៀបចំពិធីសំណេះ សំណាលជាមួយព​ល​ទា​ហានបំពេញក្របខ័ណ្ឌថ្មី ប​ញ្ចប់វគ្គហ្វឹកហ្វឺនចំនួន២៧នាក់ មកបំពេញភារកិច្ចនៅអង្គភាពតំបន់ប្រតិបត្តិការសឹ​ក​រងព្រះវិហារ ក្រោមអ​ធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោច័ន្ទ សុភ័ក្រ្តា មេបញ្ជា ការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ។ ក្នុងពិធីនេះ ឯកឧត្តមមេបញ្ជាការបានផ្តល់អនុប្រសាសន៍ណែនាំស្ដីអំពីតួនាទី និងភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ និងណែនាំឱ្យបងប្អូន ដែលបានចូលមកបំពេញភារ​កិ​ច្ចថ្មី ត្រូវធ្វើយ៉ាងណាខិតខំតស៊ូការងារ ដែលអង្គភាពបានប្រគល់ជូន ជាពិសេ​ស​ត្រូវការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងប្រមុខរាជរដ្ឋាភិបាល ដែលបានប្រសូត្រចេញពីការបោះឆ្នោតដោយស្របច្បាប់ផងដែរ។ ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា ក៏បានណែនាំដល់ពលទាហានបំពេញក្របខ័ណ្ឌថ្មីទាំងអស់ ត្រូវមានការប្រុងប្រយ័​ត្នខ្ពស់ ការសំអាតអនាម័យដៃ ការពាក់ម៉ាស និងវិធានការផ្សេងៗ ក្នុងការការពារជំងឺឆ្លងកូវីដ-១៩ ដែលកំពុងរីក​រាល​ដា​ល​នៅទូទាំងពិភពលោក បើទោះបី ប្រទេស​កម្ពុជាយើង មានកា​រ​ថ​យចុះខ្លាំងក៏ពិតមែន៕ ប្រភពពី៖ មន្ទីរព័ត៌មានខេត្តព្រះ​វិហា​រ​                

ព័ត៌មានជាតិ

ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ​ក​ម្ពុជា ចេញព្រះរាជក្រឹត្យ ត្រាស់ប​ង្គា​​​ប់តែងតាំងអនុរដ្ឋលេខាធិការ និ​ង​ទីប្រឹក្សាក្រសួងមុខងារសាធារណៈចំនួន៣រូប

រាជធានីភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរា​ជ​ក្រឹត្យ ត្រា​ស់​បង្គាប់តម្លើង និងតែងតាំងមុខដំណែងលោក ហង្ស ឆាំឆាន ពីអនុរដ្ឋលេខាធិការ មកជារដ្ឋលេខាធិការ នៃក្រ​សួ​ង​​​​​មុខងារសាធារណៈ និង​​​​​តែ​ងតាំងមុខតំណែងលោក ពេជ្រ វិជ្ជាគន្ធី ជាអនុរដ្ឋលេខាធិការ។ ជាមួយគ្នានេះ យោងតាមព្រះរាជក្រឹ​ត្យ ​លោក អុល រ៉ូ ក៏ត្រូវបានតែងតាំងជាទីប្រឹ​ក្សាក្រសួងផងដែរ។  ព័ត៌មានលម្អិត សូមអានព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ នៃព្រះ​រាជាណាចក្រកម្ពុជាខាងក្រោមនេះ៖

ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ចុះសួរសុខទុក្ខ និងចែកអំ​ណោ​យដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣៦១គ្រួសារ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

ខេត្តកំពង់ធំ ៖ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម សុខ លូ  អភិបាល  នៃគណៈអភិបាលខេត្តកំពង់ធំ និងជាប្រធា​ន​គ​ណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ និងលោកជំទាវ នាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រ​ហ​ម ខេត្តកំពង់ធំ ចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជនចាស់ជរា ចំនួន៣​៦១គ្រួ​សា​រ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា ខេត្ត​កែ​​​ប ផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋជួបការលំបាក ចំនួន​១​២​​​៣គ្រួសារ ក្នុងសង្កាត់ព្រៃធំ និងស​ង្កាត់អូរក្រសារ ក្រុងកែប

ខេត្តកែប ៖ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០  ឯកឧត្តម កែន សត្ថា  ប្រធានគណៈកម្មាធិការ  សាខាកាកបាទក្រហមកម្ពុជា ខេ​ត្ត​កែប និង ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃ​គ​ណៈអភិបាលខេត្តកែប អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជា ខេត្តកែប ដល់ប្រជាពលរដ្ឋជួបការលំបាក ចំនួន១២៣គ្រួសារ ក្នុ​ង​សង្កាត់ព្រៃធំ និងសង្កាត់អូរក្រ​សា​រ ក្រុងកែប ខេត្តកែប ។

ព័ត៌មានជាតិ

នៅទីបំផុតមេខ្លោងកាប់រានព្រៃ ហ៊ុព័ទ្ធ កាន់កាប់ដីព្រៃរបស់រដ្ឋដោយខុសច្បាប់ក្នុងខេត្តព្រះសីហនុ ត្រូវបានតុលាការចេញដីកាបង្គាប់ឱ្យតាមចាប់ខ្លួន ក្រោយពីរត់គេចខ្លួនបាត់

នៅទីបំផុតមេខ្លោងកាប់រានព្រៃ ហ៊ុព័ទ្ធ កាន់កាប់ដីព្រៃរបស់រដ្ឋដោយខុសច្បាប់ក្នុងខេត្តព្រះសីហនុ ត្រូវបានតុលាការចេញដីកាបង្គាប់ឱ្យតាមចាប់ខ្លួន ក្រោយពីរត់គេចខ្លួនបាត់។ សាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោក ញ៉ក់ គឹមតុង ដែលត្រូវបានចោទប្រកាន់ពីបទ “កាប់រានព្រៃ ហ៊ុព័ទ្ធ កាន់កាប់ដីព្រៃរបស់រដ្ឋដោយខុសច្បាប់” ប្រព្រឹត្តនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ បទល្មើសដែលមានចែង និងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៩៧ នៃច្បាប់ស្តីពីព្រៃឈើ។ សូមជម្រាបថា ឈ្មោះ ញ៉ក់ គឹមតុង ភេទប្រុស កើតឆ្នាំ១៩៧៩ ជនជាតិខ្មែរ ទីកន្លែងកំណើតនៅ ក្រុមទី១៣ ភូមិស្លាបក្តោង (ជប់ក្រៅ) ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម មានទីលំនៅបច្ចុប្បន្ននៅ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ យោងដីការបង្គាប់ឱ្យចាប់ខ្លួន របស់សាលាដំបូងខេត្តព្រះសីហនុ លេខ ៤៦ តព/២០ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ បានសម្រេចយ៉ាងដូច្នេះថា ៖ ១-បង្គាប់ឱ្យចាប់ខ្លួនឈ្មោះ ញ៉ក់ គឹមតុង ដែលមានអត្តសញ្ញាណខាងលើ។ […]

ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈអភិបាលខេត្តកណ្តាល អ​ញ្ជើ​​ញធ្វើជាវាគ្មិន ក្នុងសន្និសីទសារព័​ត៌មាន ស្ដីពី « វឌ្ឍនភាព និងទិស​ដៅ​ការងារបន្តរបស់រដ្ឋបាល ខេត្តក​ណ្តាល »

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអ​ភិ​បាលខេត្តកណ្តាល អញ្ជើញធ្វើជាវាគ្មិន ក្នុ​ង​​សន្និសីទសារព័ត៌មាន ស្ដីពី « វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាល ខេត្តកណ្តាល » ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាព នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្រ្តី។

ព័ត៌មានជាតិ

ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យ ត្រាស់ប​ង្គា​​​​​ប់ តែងតាំង ឯកឧត្តម កែន ស​ត្ថា អតីតអភិបាលខេត្តកែប ជារដ្ឋ​លេ​ខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី

រាជធានីភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងមុខតំណែង ឯកឧត្តម កែន សត្ថា អតីតអភិបាលខេត្តកែប ជារដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី។ ព័ត៌មានលម្អិតសូមអានព្រះរាជក្រឹត្យទាំងស្រុងខាងក្រោមនេះ៖

ព័ត៌មានជាតិ

ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យ ត្រាស់ប​ង្គា​​​ប់ តែងតាំង ឯកឧត្តម សោម ពិ​សិដ្ឋ ជាអភិបាលនៃគណៈអភិបាលខេត្តកែប

រាជធានីភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី  ព្រះមហាក្សត្រ  នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងមុខតំណែង ឯកឧត្តម សោម ពិសិដ្ឋ  ឋានន្តរស័ក្តិឧត្តមមន្ត្រី  ថ្នាក់លេខ៥ ជាអភិបាលនៃគ​ណៈ​​អភិបាលខេត្តកែប ។ ព័ត៌មានលម្អិតសូមអានព្រះរាជក្រឹត្យទាំងស្រុងខាងក្រោមនេះ៖