ព័ត៌មានជាតិ

ឯកឧត្តម ភុន សាពេជ្រ អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែង​តាំង ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត និងក្រុមការ​ងា​​រយុវជនគណបក្សប្រជាជនក​ម្ពុជា​ក្រុងកំពត

ខេត្តកំពត ៖ នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានធ្វើពិធីប្រកាសតែងតាំង ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់ខេត្ត ចុះជួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រុងកំពត ក្រោមអធិបតីភាព ឯកឧត្តម ភុន សារពេជ្រ ប្រ​ធា​នក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត លោក លាង រឿនសុធី អមដំណើរដោយឯកឧត្តម ហ៊ុន សុខា អនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត ចុះជួយស្រុកឈូក ឯកឧត្តម ហៀក ម៉ា អនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត ចុះជួយស្រុកដងទង់ និងគណប្រតិភូជាច្រើនរូបទៀត។ គណៈអចិន្ត្រៃយ៍ក្រុមការងារយុវជនគណបក្ស សម្រេច ចាត់តាំងក្រុមការងារគណបក្សខេត្តដូចតទៅៈ ១. ឯកឧត្តម គុយ ឆាយ                   ប្រធាន ២. លោក ខាន់ សុផល                    អនុប្រធាន ៣. លោក សោម កុសល                  អនុប្រធាន ៤. លោក ម៉ែន វណ្ណៈ                      អនុប្រធាន ៥. […]

ព័ត៌មានជាតិ

តំបន់បឹងស្នេហ៍ក្នុងខេត្តព្រៃវែង នឹងក្លាយជាតំបន់អេកូទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិដ៏ច្រើនចូលទៅទស្សនា

ខេត្តព្រៃវែង ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន អះអាងថា តំបន់បឹងស្នេហ៍ ក្នុងខេត្តព្រៃវែង នឹងក្លាយជាតំបន់អេកូទេស ចរណ៍ ដែលអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិដ៏ច្រើនចូលទៅទស្សនា ខណៈបច្ចុប្បន្នតំបន់នោះសម្បូរទៅដោយពពួកសត្វស្លាប។ ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើឡើងបន្ទាប់ពី ចុះពិនិត្យកន្លែងអភិរក្សសត្វស្លាប នៅទួលពាន់តាឡី ក្នុងតំបន់បឹងស្នេហ៍ ក្នុងភូមិសាស្រ្តស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងកំពុងសហការជាមួយរដ្ឋបាលខេត្ត អាជ្ញាធរ និងសហគមន៍មូលដ្ឋាន ក្នុងការ គ្រប់គ្រងតំបន់ការពារធម្មជាតិ តំបន់បឹងស្នេហ៍ ដែល មានសក្តានុពលធម្មជាតិនេះ ដែលសម្បូរទៅដោយសត្វស្លាបជាច្រើនប្រភេទ ជាពិសេសប្រភេទជិតផុតពូជ និងកំពុងរងការគំរាមកំហែងនៅលើពិភពលោក ដូចជាប្រភេទស្មោញ ទុងប្រផេះ រនាល ត្រយ៉ងខ្លួនស ត្រដក់តូច និងប្រភេទ ចង្កៀលខ្យងដែលកំពុងបន្តពូជពងកូនរាប់ម៉ឺនក្បាល នៅតាមព្រៃលិចទឹក ព្រៃល្បោះ។ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា «យើងបានផ្តល់ដំណោះស្រាយអភិវឌ្ឍន៍តំបន់បឹងស្នេហ៍នេះ ជាកន្លែងទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ ដើម្បីលើកកម្ពស់ជីវភាព សហគមន៍មូលដ្ឋាន ក៏ដូចជាការប្រើប្រាស់ដោយឈ្លាសវៃ និងនិរន្តរភាពនូវធនធានតំបន់ដីសើមនេះ»។ សូមបញ្ចាក់ថា […]

ព័ត៌មានជាតិ

ការអនុវត្តអនុគម្រោងសាងសង់ទី​លា​​​​​​នចាក់សំរាមក្នុងខេត្តព្រះសីហនុទាក់ទងនឹងការងារដោះមីន ការ​ងា​រ​កាប់ឆ្ការ និងសំអាតផ្ទៃដី១​៧,៣៣​ហិ​​​កតា សម្រេចបាន១០០ភាគរយ​ហើ​យ

រាជធានីភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការអនុវត្តអនុគម្រោងសាងសង់ទីលានចាក់សំរាមក្នុងខេ​ត្ត​ព្រះសីហនុទាក់ទងនឹងការងារដោះមីន ការងារកាប់ឆ្ការ និងសំអាតផ្ទៃដី១៧,៣៣ហិកតា សម្រេចបាន១០០ភាគរយហើយ។ បើ​តាមឯកឧត្ដម កឹម បូរី អនុរដ្ឋលេខាធិការក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ទីលានចាក់សំរាមថ្មីក្នុងខេត្តនេះ នឹងមានការជីករណ្តៅដីធំៗចំនួន​បួ​ន​ ដោយរណ្ដៅនីមួយៗមានទទឹងគិតជាមធ្យម១៣០ម៉ែត្រ និងបណ្ដោយ​១៥០​ម៉ែ​ត្រ និងមានជម្រៅចាប់ពី២-៤ម៉ែត្រ ភ្ជាប់ជាមួយប្រព័ន្ធរំដោះទឹកភ្លៀងចាប់ពីបាតរណ្ដៅ ប្រ​ព័​​​ន្ធប្រមូលទឹកកខ្វក់ពីរណ្ដៅចា​ក់​សំ​រាម បំពង់បញ្ចេញឧស្ម័នពុលព្រមជាមួយគ្នាតែម្តង។ ទី​​លានចាក់សំរាមក្នុងខេត្តព្រះសីហនុ មានទំហំផ្ទៃដី សរុប៥១ហិកតា ស្ថិតនៅភូមិអូរ តាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេ​​​ត្តព្រះសីហនុ និងមានចម្ងាយប្រមាណ ៣​គី​ឡូម៉ែត្រពីផ្លូវជាតិលេខ៤ គ្រោងចំណាយថវិកា សាងសង់ក្នុងតម្លៃសរុបជាង​៥,៣​១​លា​​នដុល្លារអាមេរិក ក្នុងក្របខណ្ឌថវិកាជាតិ។ ឯ​កឧត្ដម កឹម បូរី មានប្រសាសន៍ថា គម្រោងទីលានចាក់សំរាមថ្មីនេះ ក្នុងរយៈពេល៥ឆ្នាំដំបូង មានសមត្ថភាពផ្ទុកសំរាមបាន​ជា​ង​៨៨ម៉ឺនម៉ែត្រគូប ដែលអនុវត្តដោយក្រុម​ហ៊ុ​ន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ។ ឯកឧត្ដម បានបន្ថែមថា រាជរដ្ឋាភិបាលបា​ន​សម្រេចបញ្ចេញកញ្ចប់ថវិការបស់ខ្លួន ដើម្បីលើកកម្ពស់សមត្ថភាពគ្រប់គ្រងសំរាម និង​អ​នា​​ម័យជូនប្រជាពលរដ្ឋ និងធ្វើឱ្យសុ​ខ​មាលភាពសាធារណៈ និងបរិស្ថានកាន់តែមានភាពប្រសើរឡើង […]

ព័ត៌មានជាតិ

ឯកឧត្តម ភុន សារពេជ្រ អញ្ជើញដឹ​ក​នាំកិច្ចប្រជុំ ក្រុមការងារផែនផ្សព្វ​ផ្សាយព័ត៌មាន ដើម្បីពិនិត្យ​លើ​សេ​ច​ក្តីព្រាងលំហូរការងារ និងការបែង​ចែ​​​​​កតួនាទីភារកិច្ចទទួលខុសត្រូវ

រាជធានីភ្នំពេញ ៖ នៅថ្ងៃព្រហស្បតិ៍ ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ នៅវិមាន៧មករា ឯកឧត្តម ភុន សារពេជ្រ សមាជិកយុវជនថ្នាក់កណ្តាល និងជាប្រធានផែនផ្សព្វផ្សាយព័ត៌មាននៃក្រុមការងារផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ របស់ក្រុមការងារផែនផ្សព្វផ្សាយព័ត៌មាន ដោយមានការចូលរួមពីសមាជិកសមាជិកាសរុបចំនួន ១៤រូប។ ក្នុងកិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យលើសេចក្តីព្រាងលំហូរការងារ និងការបែងចែកតួនាទីភារកិច្ចទទួលខុសត្រូវបណ្តោះអាសន្នជូនសមាជិក សមាជិកានៃផែនផ្សព្វផ្សាយព័ត៌មាន។ កិច្ចប្រជុំបានដំណើរការកម្មវិធីតាមរបៀបវារៈរបស់ខ្លួនយ៉ាងរលូន និងមានការចូលរួមមតិយោបល់យ៉ាងផុសផុលពីសំណាក់​ស​មា​​ជិក សមាជិកា ប្រកបដោយស្មារតីទទួលខុសត្រូវ និងសាមគ្គីភាព លើបេសកកម្មបំពេញការងារជូនគណបក្ស និងប្រទេ​សជា​តិ​​ឲ្យប្រសិទ្ធភាពខ្ពស់ ព្រមទាំងប្តេជ្ញារួមគ្នារក្សាបាននូវសុខសន្តិភាព និងសមិទ្ធិផលនានា របស់គណបក្ស និងរាជរដ្ឋាភិបាលឲ្យ​បា​នគង់វង្ស។ ក្រោយពីបានបញ្ចប់កម្មវិធីប្រជុំ ឯកឧត្តមប្រធានផែន ព្រមទាំងសមាជិក សមាជិកទាំង អស់បានចូលរួមពិសារអាហារសាមគ្គី ផង​ដែរ៕ ប្រភព # Central Youth CPP #KONG SOKHENG

ព័ត៌មានជាតិ

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋ​ម​ន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និង​ដឹ​កជញ្ជូន បានដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីពិភាក្សាអំពីវិធានកា​រ​ទប់ស្កាត់យានដ្ឋានជួសជុល និងកែច្នៃ និងយានដ្ឋានដំឡើងយានយន្ត​ខុ​សច្បាប់

រាជធានីភ្នំពេញ ៖ នៅថ្ងៃ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០ នៅទីស្ដីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីពិភាក្សាអំពីវិធានការទប់ស្កាត់យានដ្ឋានជួសជុល និងកែច្នៃ និងយានដ្ឋានដំឡើងយានយន្តខុសច្បាប់ ការគ្រប់គ្រងឯកសារចុះបញ្ជីយានយន្ត ការត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ការងារគ្រប់គ្រង និងត្រួតពិនិត្យស្លាកសញ្ញាចរាចរណ៍តាមដងផ្លូវជាតិ និងការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។ នៅក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្រសួងនឹងធ្វើរបាយការណ៍អំពីស្ថានភាពនៃយានដ្ឋានគ្មានច្បាប់អនុញ្ញាត និងយានដ្ឋានមានច្បាប់អនុញ្ញាត និងយានដ្ឋានមានច្បាប់អនុញ្ញាតតែកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស ជូនក្រសួងមហាផ្ទៃ និងជូនអាជ្ញាធរដែនដី ដើម្បីចាត់ការតាមច្បាប់។ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រសួងត្រូវបន្តសហការជាមួយអាជ្ញាធរដែនដី ជាពិសេស នគរបាល និងកងរាជអាវុធហត្ថ ដើម្បីចាត់វិធានការលើយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស។ ដោយឡែក ចំពោះវិធានការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមមន្ត្រីជំនាញពាក់ព័ន្ធប្រើប្រាស់យន្តការជញ្ជីងចល័ត ជញ្ជីងបង្កប់ក្រោមតួផ្លូវ (WEIGHT IN MOTION) និងកាមេរ៉ាចាប់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ឱ្យបានច្រើនកន្លែង ដើម្បីតាមចាប់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដែលគេចវេះ មិនព្រមចូលថ្លឹងនៅតាមស្ថានីយជញ្ជីង ដែលជាមូលហេតុចម្បងនាំឱ្យមានគ្រោះថ្នាក់ចរាចណ៍ […]

ព័ត៌មានជាតិ

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាស ជូនកាកបាទក្រហមកម្ពុជា

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាស (WATERGEN) ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនកាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោ​កជំទាវ ឃួន សុដារី អនុប្រធានកាកបាទក្រហម និងសហការី ព្រមទាំងមន្ត្រីជាន់ខ្ពស់ក្រសួងផងដែរ។ នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីលក្ខណៈពិសេស ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាសធម្មជាតិ ដែលជាបច្ចេកវិទ្យាមកពីប្រទេសអ៊ីស្រាអែល មានសមត្ថភាពអាចផលិតទឹកបរិសុទ្ធចេញពីខ្យល់ក្នុងបរិយាកាសដោ​យ​ស្វ័យប្រវត្តិ បានប្រមាណ ៨០០លីត្រក្នុងមួយថ្ងៃ ប្រកបដោយគុណភាពនិងសុវត្ថិភាពខ្ពស់ ព្រមទាំងកាត់បន្ថយការប៉ះពា​ល់​បរិស្ថាន។ ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ម៉ាស៊ីន និងរថយន្តនេះផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំងដល់កាកបាទក្រហមកម្ពុជាដើម្បីធ្វើសកម្មភាពមនុស្សធម៌នៅតាមមជ្ឈដ្ឋាននានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជួបគ្រោះរាំងស្ងួត ទឹកជំនន់ និងតំបន់ខ្វះខាតប្រភពទឹកស្អាតប្រើប្រាស់ សំដៅលើកកម្ពស់សុខភាព […]

ព័ត៌មានជាតិ

សម្តេចពិជ័យសេនា ទៀ បាញ់ ឧប​នា​យករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការ​ពា​​​រជាតិ អញ្ជើញជាអធិបតី ពិធីប្រ​គ​​​​​​ល់-ទទួលផែនទីឋានលេខាព្រំដែ​ន​គោក កម្ពុជា-វៀតណាម ខ្នាត ១/២​​៥​​​ ០០០ ជូនដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន៣៥

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួ​​ងការ​ពា​​​​រជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អ​​​ញ្ជើញជា​អ​ធិបតី ពិធីប្រគល់-ទទួល ផែនទីឋានលេខាព្រំដែនគោក កម្ពុជា-វៀតណាម ខ្នាត ១/២៥០​០​​​​​០ ជូនដល់ក្រ​សួង-ស្ថា​​​ប័នពាក់ព័ន្ធចំនួន៣៥ ដើម្បីយកទៅប្រើប្រាស់ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ព័ត៌មានជាតិ

ឯកឧត្តម ម៉ែន វិបុល អភិបាលខេ​ត្ត​ស្វាយរៀង អនុញ្ញាតឲ្យឯកឧត្តម ឯ​​​កអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ចូ​ល​ជួបសម្តែងការគួសម និងស្វែងយល់អំពីសក្កានុពលនានា

ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអនុញ្ញាតឲ្យឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីជួបសម្តែងការគួសម និងស្វែងយល់អំពីសក្កានុពលនិងសិក្សាលទ្ធភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តស្វាយរៀង និងស្ថានទូតសហរដ្ឋអាមេរិក។ អញ្ជើញចូលរួមក្នុងជំនួបនេះមាន ឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរព័ត៌មានខេត្ត លោកប្រធានមន្ទីរការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ មានប្រសាន៍ទៅកាន់ ឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ជូន អំពីស្ថានភាពភូមិសាស្ត្រ និងតំបន់សក្កានុពលសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេចបាន រួមមាន វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និងកសិកម្មព្រមទាំងការងាររបស់អង្គការសង្គមស៉ីវិលជាមួយរដ្ឋបាលខេត្តផងដែរ ជាពិសេសឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅខេត្តស្វាយរៀង បានផ្តល់ការងារ ធ្វើជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងមកពីតាមបណ្តាខេត្តជាង៨ម៉ឺននាក់ ។ ទន្ទឹមនោះឯកឧត្តមអភិបាលខេត្តបានជម្រាបជូន អំពីស្ថានភាពបច្ចុប្បន្ន ក្នុងកំឡុងពេលជំងឺកូវីដ១៩ […]

ព័ត៌មានជាតិ

ក្រសួងព័ត៌មាន បានចេញសេចក្តីជូ​ន​ដំណឹង អំពីការប្រារព្ធពិធីកាន់បិ​ណ្ឌតាមទីវត្តអារាមនានា

រាជធានីភ្នំពេញ ៖ នៅថ្ងៃពុធ ៨ កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ ក្រសួងព័ត៌មាន បានចេញសេចក្តីជូនដំណឹង អំពីការប្រារព្ធពិធីកាន់បិណ្ឌតាមទីវត្តអារាមនានា។ សូមជម្រាបដំណឹងជូន ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូ ឯកឧត្តម លោកជំទាវ អគ្គនាយក អគ្គនាយិកា ឯកឧត្តម លោកជំទាវទីប្រឹក្សា លោក លោកស្រី ប្រធានអង្គភាពនានាចំណុះក្រសួងទាំងអស់ មេត្តាជ្រាបថា តាមប្រពៃណីខ្មែរយើងជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ពុទ្ធសាសនិកជនទាំងឡាយ តែងប្រារព្ធពិធីកាន់បិណ្ឌតាមទីវត្តអារាមនានា ។ ឆ្នាំនេះ ក៏ដូចជាឆ្នាំមុនៗ ក្រសួងព័ត៌មាន បានទទួលកាន់វេនបិណ្ឌទី១ នៅវត្តពិភទ្ទរង្សី (វត្តចិនដំដែកខាងជើង) តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា តាមកម្មវិធីដូចខាងក្រោម ៖ – ថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ […]

ព័ត៌មានជាតិ

ឯកឧត្ដម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំងអញ្ជើញជាអធិបតីក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យទិន្នន័យក្បាលដីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ ក្នុងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្ដម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបិទផ្សាយប្រកាសជាសាធារណៈក្នុងរយៈពេល ១៥ថ្ងៃ នូវឯកសារ នៃការវិនិច្ឆ័យទិន្នន័យក្បាលដីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិចាស់ ឃុំតាំងក្រសាំង ស្រុកទឹកផុស ដោយមានការអញ្ជើញចូលរួមពីលោ​ក លី សុភា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត លោកអភិបាលស្រុកស្ដីទី តំណាងមន្ទីរ អង្គភាពក្នុងខេត្ត ព្រមទាំងប្រជាពលរដ្ឋក្នុងភូមិផងដែរ។ លោក លី សុភា បានឱ្យដឹងថាៈ ការបិទផ្សាយជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យទិន្នន័យក្បាលដីសម្រាប់ភូមិចាស់ ដែលមានម្ចាស់ក្បាលដីចំនួន ៦៤៣គ្រួសារ ដោយប្រមូលទិន្នន័យបានចំនួន ១ ៤៤៣ក្បាលដី ក្នុងនោះដីលំនៅដ្ឋានចំនួន ១,១៥៥ក្បាលដី និងដីកសិកម្មចំនួន ២៨៣ក្បាលដី ក្រៅពីនោះ ដីវត្ត ដីទីទួលអ្នកតា ដីទួលកប់សព ដីសាលាឆទាន និងដីសាលារៀន។ ឯកឧត្ដម សាន់ យូ មានប្រសាសន៍ថាៈ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួង និងមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ជាសេនាធិការរួមសហការជាមួយអាជ្ញាធរដែនដីបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋជាម្ចាស់ទ្រព្យគ្រប់ក្រុមគ្រួសារទទួលបាននូវប័ណ្ណកម្មសិទិ្ធស្របច្បាប់ច្បាស់លាស់ត្រឹមត្រូវធានាដោយរដ្ឋគ្មានការភ័យខ្លាចពីការបាត់បង់ដីរបស់ខ្លួនពីពេលនេះ […]