ព័ត៌មានជាតិ

ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជា​​​មួយមន្ត្រីរាជការ និងមន្ត្រីចូលនិវ​ត្តន៍នៅសាលាខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នារសៀលថ្ងៃច័ន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំ​ណេះ​សំ​​ណាលជាមួយមន្ត្រីរាជការ និងមន្ត្រីចូលនិវត្តន៍នៅសាលាខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំ​ទា​វ​ ជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត និងមន្ត្រីរាជការសាលាខេត្ត។ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ថ្ងៃនេះជាខួប ០១ឆ្នាំនៃការចូលកាន់តំណែងអភិបាលខេត្តព្រះ​សីហនុរបស់ឯកឧត្តម ដោយផ្អែកលើស្ថានភាពសង្គមបញ្ហាប្រឈមនឹងកូវីត-១៩ រាជរដ្ឋាភិបាលបានវាយតម្លៃពីផលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋក្រីក្រ។ តាមស្ថិតិរបស់ក្រសួងផែនការនៅឆ្នាំ២០១៧- ២០១៨ យើងមានប្រជាជនក្រីក្រចំនួន ៣,៩​៧​៧​​​គ្រួ​​​សារ ចំពេលដែល កូវីត-១៩ កំពុងវាយលុកនៅទូទាំងពិភពលោក ក្រសួងផែនការសហការជាមួយអាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ ស​​​ង្កាត់ ចុះធ្វើជំរឿនប្រជាពលរដ្ឋក្រីក្ររងផលប៉ះពាល់នឹងកូវីត-១៩ មានចំនួន ១,២៣៤គ្រួសារបន្ថែមទៀត […]

ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាពប្រចាំឆ្នាំ២០​២០ របស់អគ្គនាយកដ្ឋានភស្តុភារ និ​​​ងហិរញ្ញវត្ថុ

រាជធានីភ្នំពេញ ៖ ទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករ​ដ្ឋ​​​មន្រ្តី រដ្ឋម​ន្រ្តី​​​ក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២០ របស់អគ្គនាយកដ្ឋាន​ភស្តុភារ និងហិរញ្ញវត្ថុ ដោ​យ​មានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ អគ្គស្នង​ការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានពា​ក់​​ព័ន្ធ ព្រមទាំងអង្គភាពនានាជាច្រើនផងដែរ។ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ការជួបជុំគ្នាក្នុងថ្ងៃនេះគឺដើម្បីឆ្លងផែនការសកម្មភាព របស់អគ្គនាយដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ សម្រាប់ឆ្នាំ២០២០ ហើយក៏ជាកិច្ចប្រជុំឆ្លងផែនការសកម្មភាពលើកចុងក្រោយរបស់អគ្គនាយកដ្ឋានទាំង​១​​​១​ចំណុះក្រសួងមហាផ្ទៃផងដែរ។ សម្ដេចក្រឡាហោម ក៏បានលើកឡើងថា ការខិតខំប្រឹងប្រែងរៀបចំផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ និ​ងផែនការសកម្មភាពប្រចាំឆ្នាំ គឺជាផែនទីបង្ហាញផ្លូវដ៏សំខាន់ ដើម្បីដឹកនាំគ្រប់គ្រងការងារតាមតួនាទី ភារកិច្ចរបស់ខ្លួន ហើ​យនេះចាត់ទុកថាជាលក្ខខណ្ឌនៃការគ្រប់គ្រង និងការដឹកនាំ ដែលមិនអាចខ្វះបាន។ ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានលើកឡើងថា ផែនការសកម្មភាព ឆ្នាំ២០២០ របស់អគ្គនាយដ្ឋានភស្ដុភារ […]

ព័ត៌មានជាតិ

កម្លាំងស្នងការដ្ឋាននគរបាលខេត្ត​ក​ណ្តាល សហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុងតាខ្មៅ ចុះ​​​​​ធ្វើការត្រួតពិនិត្យ និងផាកពិ​ន័​យ​​​រថយន្តដឹកខ្សាច់នៅលើផ្លូវជាតិ​លេ​ខ២១A ក្រុងតាខ្មៅ

ខេត្តកណ្តាល ៖ អនុវត្តតាមស្មារតីវេទិកាសាធារណៈ រវាងប្រជាពលរដ្ឋ ជាមួយរដ្ឋបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២០ កំលាំងស្នងការនគបាលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត សហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុងតាខ្មៅ ចុះធ្វើការត្រួតពិនិត្យ និងផាកពិន័យរថយន្តដឹកខ្សាច់នៅលើផ្លូវជាតិលេខ២១A ក្រុងតាខ្មៅ។ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត បានថ្លែង បន្ទាប់ពីមានការលើកឡើងពីប្រជាពលរដ្ឋក្នុងវេទិកា​រ​សា​​​ធារណៈ កាលពីថ្ងៃទី២៦ ខែមិថុនា កន្លងទៅថ្មីៗនេះ ដោយបានត្អូញត្អែពីកង្វល់របស់ពួកគាត់ ពិសេសការលើកឡើងពីក្តីកង្វ​ល់​​​របស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់សិត្បូ សង្កាត់ស្វាយរលំ និងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ពីផលប៉ះពាលទៅលើរថ​យ​ន្ត​ដឹ​កខ្សាច់ចេញពីដេប៉ូ។ ដើម្បីដោះស្រាយបញ្ហានេះជូនបងប្អូនប្រជាពលរដ្ឋ លោកស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងជំនាញចរាចរណ៍ ចុះធ្វើការត្រួតពិនិត្យទៅលើរថយន្តដឹកខ្សាច់នេះ ក្រោយការដឹកនាំដោយផ្ទាល់ពី ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្តាល។ លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត បានបញ្ជាក់ថា សមត្ថកិច្ចជំនាញ ធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត និ​ង​អ្នកបើកបរ ។ ចំពោះរថយន្ត និងអ្នកបើកបរណាល្មើសច្បាប់ និងត្រូវបញ្ជូនទៅធ្វើការផាកពិន័យតាមច្បាប់បានកំណត់ នៅ​កា​រិ​យាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ ហើយប្រតិបត្តិការអនុវត្តច្បាប់ចរាចរណ៍នេះ នឹងធ្វើឡើងជារៀងរាល់ថ្ងៃនៅលើផ្លូវជាតិលេខ២១A រហូត ម្ចាស់អាជីវកម្មរថយន្តដឹកខ្សាច់ទាំងអស់រៀងចាល […]

ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ នាំយកទៀនចំណាំព្រះវស្សា ប​ច្ច័យ និងទេយ្យទាន ប្រគេនព្រះស​ង្ឃ ចំនួន៩វត្ត ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ នៅថ្ងៃអាទិត្យ ៨កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ទេព រង្ស៊ី រួមជាមួយ  ឯកឧត្តម  លោកជំទាវ ជាថ្នាក់ដឹកនាំ មន្រ្ដីរា​ជ​​​ការ ក្រោមឱវាទក្រសួងព័ត៌​មា​ន​ បានអញ្ជើញនាំយកទៀនចំណាំព្រះវស្សា បច្ច័យ និងទេ​យ្យទានប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន៩វត្ត នៃឃុំល្វេ និងឃុំពាមប្រធ្នោះ  ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម  ដែលពិធីនេះប្រារព្ធធ្វើឡើងនៅ វត្តជីនីក ឃុំ​ពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

ព័ត៌មានជាតិ

គណៈប្រតិភូក្រសួងយុត្តិធម៌ចុះពិនិ​ត្យទំនាស់ដីធ្លីជាមួយឧកញ៉ា សង ថ​ន ដែលស្ថិតនៅក្នុងភូមិសាស្ត្រឃុំឆ្នា​ល់​មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំ​បង

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃសៅរ៍ ៧កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ គណៈ​ប្រ​​​​តិភូក្រសួងយុត្តិធម៌ ដឹកនាំដោយ ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អមដំណើរដោយ ឯកឧត្តម ងួន រត​នៈ​ អភិបាល នៃគណៈអភិបាលខេត្ត និងលោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិ​បា​​​​លខេត្តទទួលបន្ទុកដោះស្រាយប​ញ្ហា​ដី​​​ធ្លី ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ សែន ហ៊ុន ឯកឧត្តម ប៉ោ ទ្រី​ឌឿ​​​ន ទីប្រឹក្សាសម្តេចក្រឡាហោម លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោគដីខេត្ត លោកអភិបាល​ស្រុ​ក មេឃុំ និងអ្នកពាក់ព័ន្ធមួយចំនួន ព្រមទាំងបងប្អូនដែលមានទំនាស់ដីធ្លីជាមួយឧកញ៉ា សង ថន ដែលស្ថិតនៅក្នុងភូមិ​សា​​​ស្ត្រឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។ ឯកឧត្តម ងួន […]

ព័ត៌មានជាតិ

អភិបាលខេត្តកណ្តាល ធ្វើការសម្រ​ប​សម្រួល និងដោះស្រាយជូនប្រជា​ព​លរដ្ឋ ជាមួយម្ចាស់អាជីវកម្មដេប៉ូខ្សាច់ និងការដឹកជញ្ជូនគ្រប់ប្រភេទ នៅអមសងខាងផ្លូវជាតិលេខ២១A ក្រុងតាខ្មៅ

ខេត្តកណ្ដាល ៖ បន្ទាប់ពីទទួលបានសំណូមពររបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធទៅការដឹកដី ដឹកខ្សាច់ ធ្វើអោយជ្រុះលើផ្លូវ បណ្ដាលអោ​យ​ហុយ ធ្វើអោយស្ទះចរាចរណ៍ និងបង្កជាគ្រោះថ្នាក់ចរាចរណ៍ នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ រដ្ឋបាលខេត្តកណ្ដាលបា​ន​​​រៀបចំវេទិកាកិច្ចប្រជុំជាមួយអាជីវករធ្វើអាជីវកម្មដេប៉ូខ្សាច់ ជីករណ្ដៅដីការដឹកជញ្ជូនខ្សាច់ដី ថ្ម គ្រួស ជាមួយអ្នកលក់ដូរតា​ម​​​ចំណីផ្លូវ និងប្រជាពលរដ្ឋក្នុងខេត្តកណ្ដាល ក្រោមអធិបតីភាព ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ដោយមានកា​រ​​​អញ្ជើញចូលរួមពី កងកម្លាំងទាំង៣ មន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុង និងប្រជាពលរដ្ឋជាច្រើននាក់។ នៅ​ក្នុងវេទិកានេះដែរ ប្រជាពលរដ្ឋដែលប្រកបរបរចិញ្ចឹមជីវិត និងធ្វើដំណើរនៅតាមផ្លូវជាតិលេខ២១A បានថ្អូញថ្អែរពីការលំ​បា​ក ក្នុងការធ្វើដំណើរ និងការរកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃ ដែលបណ្ដាលមកពីការដឹកដី ដឹកខ្សាច់ ធ្វើអោយជ្រុះខ្សាច់ ដឹក​ខ្សា​ច់​សើ​​​ម ដឹកមិនគ្រប បើកលឿន ធ្វើអោយហុង និងបង្កគ្រោះថ្នាក់ជាញឹកញាប់។ មានប្រសាសន៍ក្នុងពីធី ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានណែនាំដល់គ្រប់ម្ចាស់អាជីវកម្មទាំងអស់ ត្រូវគោរពអោយ​បាននូវច្បាប់ និងសារាចរ ស្ដីពីវិធានការចំពោះការដឹកជញ្ជូនរ៉ែសំណង់គ្រប់ប្រភេទ របស់ក្រសួងរ៉ែ និងថាមពល លេខ​០​៣​១​​​០។ ឯកឧត្ដមបន្តថា […]

ព័ត៌មានជាតិ

ពិធីផ្សព្វផ្សាយកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ នៅខេត្តកែប

ខេត្តកែប ៖ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប និងឯកឧត្ដម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប អញ្ចើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅខេត្តកែប ។

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាល និងចែកអំណោយ ជូនដល់ប្រជាការពារភូមិ ក្នុងខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ

រា​ជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រ និងជាប្រធានសហភាពសហព័ន្ធយុវ​ជ​ន​​​ក​ម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញជួបសំណេះសំណាល និងចែកអំណោយ ជូ​ន​ដល់ប្រជាការពារភូមិ ក្នុងខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ ។

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជា​អ​ធិបតី ពិធីបូកសរុបសកម្មភាព រ​ប​ស់ក្រុមការងាររាជរដ្ឋាភិបាលចុះ​ជួ​យ​ស្រុកកោះសូទិន ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ​២​០​​​២០

ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ពិ​ធី​បូ​កសរុបសកម្មភាព របស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកោះសូទិន  ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ និងជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-ស្រុក នៃស្រុកកោះសូទិន ខេត្តកំពង់ចាម ។

ព័ត៌មានជាតិ

ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ការិយាល័យច្រកចេញ-ចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៃរដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ការិយាល័យច្រកចេញ-ចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៃរដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប។ នៅក្នុងពិធីសម្ពោធនោះ ឯកឧត្តម ទៀ សីហា បានមានប្រសាសន៍ថា នេះគឺជាសមិទ្ធផលថ្មីមួយទៀត ក្នុងការចូលរួមសម្រេចឱ្យបានចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងកម្មវិធីកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាព នៃការផ្ដល់សេវារដ្ឋបាលកាន់តែល្អប្រសើរឡើងជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងបរិយាប័ន្ន។ ការបង្កើតឱ្យមានការិយាល័យច្រកចេញ-ចូលតែមួយ គឺដើម្បីកាត់បន្ថយនូវភាពស្មុគស្មាញ និងភាពសាំញ៉ាំនៃបែបបទ និងនីតិវិធីរដ្ឋបាល សម្រួលជូនប្រជាពលរដ្ឋក្នុងការស្នើសុំសេវានានាពីរដ្ឋបាលសាធារណៈ កាត់បន្ថយជាអតិបរិមានូវការិយាធិបតេយ្យ និងអំពើពុករលួយទៀតផង។ ឯកឧត្តម អភិបាលខេត្ត បានឱ្យដឹងទៀតថា ការិយាល័យប្រជាពលរដ្ឋ គឺជាអង្គភាពអព្យា ក្រឹត្យ មានតួនាទីទទួលសម្របសម្រួល ដោះស្រាយពាក្យបណ្ដឹង ឬការតវ៉ារបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការសម្រេចរបស់រដ្ឋបាលមូលដ្ឋាន […]