ព័ត៌មានជាតិ

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែកញ្ញា និងត្រីមាសទី៣ ឆ្នាំ២០២០ដើម្បីតាមដានត្រួតពិនិត្យលើបញ្ហាផ្សេងៗ

ខេត្តកំពត ៖ នាព្រឹកថ្ងៃពុធ ១៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹង ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២០នៅសាលាខេត្តកំពត ឯកឧត្តម  ជាវ  តាយ  អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែកញ្ញា និងត្រីមាសទី៣ ឆ្នាំ២០២០ ដើម្បីតាមដានត្រួតពិនិត្យលើៈ ១. សេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២០ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ២. សេចក្តីព្រាងរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២០ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ៣. បញ្ហាផ្សេងៗ៖     – ផ្សព្វផ្សាយសេចក្តីណែនាំលេខ០៤៣សនណ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ របស់ ក្រសួងមហាផ្ទៃ ស្តីពីការយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ    – ផ្សព្វផ្សាយសេចក្តីជូនដំណឹង លេខ២៦៣៨សជណ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃស្តីពីករណីសំណើសុំអនុញ្ញាតផ្តល់នូវកិច្ចសហការពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់  ដើម្បីគាំទ្រដល់ដំណើរការនៃការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៩ សម្រាប់បម្រើឲ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះ ឈ្មោះបោះឆ្នោតឆ្នាំ២០២០     – ផ្សព្វផ្សាយសេចក្តីណែនាំលេខ៤៦អយកសនណ […]

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លើកឡើងនូវខ្លឹមសារសំខាន់ៗ៣ចំណុច លើប្រធានបទ«យុវជន និងកិច្ចការបរទេស»

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំកម្មវិធីចែករំលែកបទ ពិសោធន៍ ក្រោមប្រធានបទ«យុវជន និងកិច្ចការបរទេស»ដែលធ្វើឡើងនៅ វិទ្យាស្ថានការទូត និងទំនាក់ទំនងអន្តរជាតិក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ ប្រធានបទ«យុវជន និងកិច្ចការបរទេស»ត្រូវបានរៀបចំឡើងជាទម្រង់នៃការចែករំលែកបទពិសោធន៍ និងការរៀនសូត្រ ដែលធ្វើបទបង្ហាញដោយ ឯកឧត្តម លោកហ៊ុន ម៉ានី ដែលឆ្លងកាត់នៅក្នុងការងារដឹកនាំយុវជនផង និងការងារកន្លងមកផ្សេងៗរបស់ឯកឧត្តម ដែលជាមូលដ្ឋាននៃការរៀបចំបាឋកថាក្នុងកម្មវិធីនេះ។ ក្នុងនោះ ឯកឧត្តម លោកហ៊ុន ម៉ានី បានផ្ដោតសំខាន់ទៅលើខ្លឹមសារជាច្រើនពាក់ព័ន្ធទៅនឹងការងារការបរទេស តែអ្វីដែលលោកបានសង្កត់ធ្ងន់បន្ថែមលើនោះ គឺការត្រូវចេះតម្កល់ផលប្រយោជន៍ជាតិជាធំ។វាទាមទារឱ្យមន្រ្តីការទូត គ្រប់រូបស្វែងយល់ថា ប្រយោជន៍ជាតិជាអ្វី ហើយស្ថិតនៅត្រង់ណា។ មួយវិញទៀត ក្នុងក្របខណ្ឌទំនាក់ទំនងជាមួយបរទេស យើងត្រូវយល់ថា ប្រយោជន៍ជាតិដើរតួនាទីចម្បងក្នុងការ ធ្វើទំនាក់ទំនងរបស់ជាតិសាសន៍គេរៀងៗខ្លួនដូចគ្នា។ នៅទីបញ្ចប់ ឯកឧត្តម លោកហ៊ុន ម៉ានី បានផ្តល់ការផ្ដាំផ្ញើ៣ចំណុចសំខាន់ៗជូនអង្គពិធីដូចខាងក្រោម៖ ១ – ត្រូវមានមោទនភាពចំពោះអ្វីដែល ប្រទេសជាតិ ខ្លួនបានដើរមកដល់ដំណាក់កាលនេះ ២- រក្សាជំហរវិជ្ជមាន និងភាពជឿជាក់លើប្រទេសជាតិខ្លួន ក្នុងនាមយើងជាអ្នកទទួលខុសត្រូវម្នាក់ […]

ព័ត៌មានជាតិ

ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាលជាមួយយោធិន ដែលត្រូវដាក់ឱ្យចូលនិវត្តន៍

ខេត្តតាកែវ ៖ នាថ្ងៃ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តតាកែវ មានរៀបចំពិធីជួបសំណេះសំណាលជាមួយយោធិនដែលត្រូវដាក់ឱ្យចូលនិវត្តន៍ចំនួន ១៥នាក់ ក្រោមអធិបតីភាព ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយលោក​ លោកស្រីអភិបាលរងខេត្តតាកែវ ប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ។ ឯកឧត្តម អ៊ូច ភា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលក្រោម ការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មិនអាចបំភ្លេចបានឡើយចំពោះយោធិនដែលចូលនិវត្តន៍ ។ ព្រោះបងប្អូនយោធិនទាំងអស់ពិតជាបានចូលរួមចំណែកធ្វើពលិកម្មយ៉ាងធំធេង ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនក្នុងពេលកន្លងមក ហើយក៏ជាគំរូវីរភាពមួយសម្រាប់ប្រជាជនកម្ពុជាយើង។ ឯកឧត្តម អ៊ូច ភា មានប្រសាសន៍បន្តថា យោធិនគ្រប់រូបក្នុងកងយោធពលខេមរភូមិន្ទ បានចងចាំទុក ដោយមិនអាចបំភ្លេចបាន និងបន្តរៀនសូត្រពីគំរូវីរភាពនេះទុកជាបទពិសោធន៍សម្រាប់ធានាប្រសិទ្ធភាពក្នុងការបំពេញភារកិច្ចជូនជាតិ មាតុភូមិ ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ […]

ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន និង ឯកឧត្តម មីឆៀល តាន (Michael Tan) អញ្ជើញដាក់បង្ហាញគំនូរសិល្បៈ អបអរសាទរខួបទី៥៥ឆ្នាំ នៃចំណងការទូតកម្ពុជា-សិង្ហបុរី

ខេត្តព្រះសីហនុ ៖ នាថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម មីឆៀល តាន (Michael Tan) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា អញ្ជើញដាក់បង្ហាញគំនូរសិល្បៈ អបអរសាទរខួបទី៥៥ឆ្នាំ នៃចំណងការទូតកម្ពុជា-សិង្ហបុរី នៅក្នុង ឌីសៀវីយូ ក្លឹបហោស៍ (D’Seaview Clubhouse) ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោកឧកញ៉ា វិនិយោគគិន ពាណិជ្ជករ សហគ្រិន ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត។

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិ​ត្ត ស្នងការនគរបាលខេត្តកណ្តាល បា​នដឹកនាំកងកម្លាំង ចូលរួមកិច្ចប្រជុំរៀបចំផែនការ ការពារព្រះរាជ​សុ​វត្ថិភាពថ្វាយ ព្រះមហាក្សត្រនៃព្រះ​រាជាណាចក្រកម្ពុជា

ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ នៅវត្តព្រះឥន្ទសាមគ្គីធម៌  ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល  លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត  ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកងកម្លាំង ចូលរួមកិច្ចប្រជុំរៀបចំផែនការ ការពារព្រះរាជសុវត្ថិភាពថ្វាយព្រះករុណាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គស្តេចនឹងយាងក្នុងពិធីសម្ភោធប៉ុស្តិ៍សុខភាពសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី ស្ថិតនៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្ដម ទូច ណារ៉ុថ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីនាយកដ្ឋានជំ​នាញស្នងការរង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ការិយាល័យជំនាញ អាជ្ញាធរដែនដី  អធិការ អធិការរង និងកងកម្លាំងក្រោមបង្គាប់។

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី សារ៉ុន សុវ​ណ្ណា​រ៉ា ស្នងការរងខេត្តកណ្តាល ចូលរួ​មពិធីសំណេះសំណាលប្រគល់-ទទួល ទោចក្រយានយន្ត និងម៉ាស៊ីនភ្លើង

ខេត្តតាកែវ ៖ នាថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ នៅស្នងការដ្ឋាននគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍​ត្រី សារ៉ុន សុវណ្ណារ៉ា​ ស្នងការរង ទទួលការងារវរៈ​៦០៥ តំណាងលោកឧត្ដមសេនីយ៍ទោ​ ឈឿន​ សុចិត្ត​ ស្នងការនគរបាលខេត្តកណ្ដាល​ បានដឹកនាំលោកមេបញ្ជាការវរៈ៦០៥ លោកនាយប៉ុស្តិ៍ការពារព្រំដែនទាំង៦ ចូលរួមពិធីសំ​ណេះ​សំណាលប្រគល់-ទទួលទោចក្រយានយន្ត​ និងម៉ាស៊ីនភ្លើង ជូនកងកម្លាំងនគរបាលការពារព្រំដែនទិសភូមិភាគ៣។ ពិធីនេះស្ថិតក្រោមអធិបតីភាព​ ឯកឧត្តម ឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគ៣ សមាសភាពចូលរួមមាន លោកប្រធាននាយកដ្ឋានបច្ចេកទេសព្រំដែន លោកប្រធាននាយកដ្ឋាននគរបាលការ​ពារព្រំដែនទឹក តំណាងប្រធាននាយកដ្ឋានកណ្តាលនគរបាលការពារព្រំដែន លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តតាកែវ ខេត្តកំពត ខេត្តកែប លោកអនុប្រធានគណៈបញ្ជាការប្រចាំទិសភូមិភាគ៣ លោកស្នងការរងទទួលវរៈចំណុះភូមិភាគ៣ លោកមេបញ្ជាការវរៈចំណុះភូមិភាគ៣ លោកប្រធានប៉ុស្តិ៍ការពារព្រំដែន និងសមាជិកសមាជិការជាច្រើនទៀត។

ព័ត៌មានជាតិ

ឯកឧត្តម ហៀក ម៉ា និងលោកជំទាវ ដឹកនាំក្រុមការងារយុវជន និងមន្ត្រីរាជការស្រុកដងទង់ ចូលរួមពិធីកាន់បិណ្ឌទី១៤ នៅវត្តដងទង់ ស្ថិតនៅឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត

ខេត្តកំពត ៖ នៅថ្ងៃពុធ ១៤រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារយុវជនស្រុកដងទង់ ដឹកនាំដោយ ឯកឧត្តម ហៀក ម៉ា អនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត និងជាប្រធានក្រុមការងារ ចុះជួយក្រុមការងារយុវជនស្រុកដងទង់ តំណាងឯកឧត្តម ភុន សារពេជ្រ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត និង លោកជំទាវ សេង សេរីរដ្ឋា សមាជិកក្រុមប្រឹក្សាខេត្ត ដោយមានអញ្ជើញចូលរួម ពីលោក នង ស៊ីម ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានគណបក្សស្រុក ព្រមទាំងលោក ប៊ុន ហាវ ប្រធានក្រុមការងារចុះជួយឃុំដងទង់ បានចូលរួមពិធីកាន់បិណ្ឌទី ១៤ នៅវត្តដងទង់ ស្ថិតនៅឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ។ ឯកឧត្តម ហៀក ម៉ា បាននាំយកនូវសម្ភារនិងបច្ច័យ មានដូចជា៖ អង្ករ ២១០គីឡូក្រាម មីចំនួន ០៨កេស […]

ព័ត៌មានជាតិ

រមណីយដ្ឋានទឹកឈូនិងភ្នំបូកគោ ជា​​​​​​​​តំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុ​ត​សម្រាប់ខេត្តកំពត ខណៈដែលភ្ញៀ​វទេសចរទៅលេងខេត្តកំពត មិនដែ​លមើលរំលងតំបន់ទាំងពីរនេះឡើយ

ខេត្តកំពត ៖ រមណីយដ្ឋានទឹកឈូនិងភ្នំបូកគោ ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុតសម្រាប់ខេត្តកំពត ខណៈដែលភ្ញៀវទេសចរទៅលេងខេត្តកំពតមិនដែលមើលរំលងតំបន់ទាំងពីរនេះឡើយ។ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានអះអាងថា រមណីយដ្ឋានទឹកឈូនិងភ្នំបូកគោ ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុត សម្រាប់ខេត្ត ខណៈដែលតំបន់ទាំងអស់នេះទទួលភ្ញៀវទេសចរទៅលេងកម្សាន្តរហូតដល់ជាង២១ម៉ឺននាក់នាពេលកន្លងមក។ លោកបន្តថា តំបន់រមណីយដា្ឋនទឹកឈូ គឺជាគោលដៅទេសចរណ៍ដ៏សំខាន់បំផុតសម្រាប់ខេត្ត ដែលមានទឹកហូរកាត់ស្ពានកំពង់បាយ មានចម្ងា​យជាង៨គីឡូម៉ែត្រនិងមានកន្លែងលេងកម្សាន្ត៦កន្លែង ដែលអាចឱ្យភ្ញៀវទេសចរអាចងូតទឹក ជិះខ្សែកាបឆ្លងព្រែក  ជិះទូក ជិះក្តាររំអិល ជាដើម និង អាចគយគន់នូវទេសភាពដំណាំហូបផ្លែនៅអមសងខាងទឹកធ្លាក់ ជាពិសេសចម្ការទុរេនដ៏ល្បីល្បាញប្រចាំខេត្ត ដែលមានភ្ញៀវទេសចរប្រមា​ណ​ជាង៤០ភាគរយបានទៅតំបន់នោះ ។ លោកបានឱ្យដឹងថា ចំណែកគោលដៅមួយទៀតគឺ រមណីយដ្ឋានឋានសួគ៌បូកគោដែលបានទាក់ទា​ញ​ភ្ញៀវទេសចរប្រមាណ៣០ភាគរយ ដែលនៅតាមផ្លូវឡើងលើកំពូលភ្នំ យើងត្រូវជិះកាត់តាមចង្កេះភ្នំមានព្រៃព្រឹក្សាខៀវស្រងាត់អមជុំវិញផ្លូវ ។ លោកបានបន្តទៀតថា ពេលឡើងដល់កំពូលភ្នំយើងអាចងូតទឹកជ្រោះលេងកម្សាន្ត ញាំអាហារ ថតយករូបសំណាកយាយម៉ៅដែលមានកម្ពស់២០ម៉ែត្រ មើលសំណង់ចាស់ៗ និងអាចស្នាក់នៅសណ្ឋាគារដែលមាននៅលើកំពូលភ្នំបានផងដែរ ។ លោកបានឱ្យដឹងទៀតថា ចំពោះថ្ងៃឈ​ប់​សម្រាកមន្ទីរណែនាំសណ្ឋាគារ បញ្ចុះតម្លៃមកត្រឹម៤០ទៅ៤៥ដុល្លារ ដើម្បីធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរបន្តស្នាក់នៅនិងដើរ​លេ​​ងតំបន់នោះ​កាន់តែច្រើន ។ យោងតាមរបាយការណ៍បានឱ្យដឹងថា នៅទូទាំងខេត្តកំពតមានសេវាកម្មទេសចរណ៍ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន និងសេវាកម្មផ្សេងៗដែលបានចុះបញ្ជីជាង ៦៨០កន្លែង សម្រាប់បម្រើជូនអ្នកទេសចរដែលទៅលេងកម្សាន្តនៅទី​នោះ៕

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ ដាក់កម្លំាងប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដើ​ម្បី​ធានាសុវត្ថិភាព និងសន្តិសុខស​ណ្តា​​​​​ប់ធ្នាប់ជូនប្រជាពលរដ្ឋ នៅថ្ងៃបុ​ណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ

រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ ដាក់កម្លំាងប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដើម្បីធានាសុវត្ថិភាព និងសន្តិសុខស​ណ្តា​ប់​​​ធ្នាប់ជូនប្រជាពលរដ្ឋ នាឱកាសថ្ងៃភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់កម្លំាងប្រចាំការជាច្រើននាក់នៅតាមគោលដៅសំខាន់ៗ ដូចជាតាមទីវត្តកន្លែងសប្បាយ ស​ម្រួ​ល​ចរាចរណ៍នៅតាមដងផ្លូវ និងពង្រាយកម្លំាងចុះល្បាតតាមភូមិសង្កាត់ដើម្បីការពារសន្តិសុខ ទប់ស្កាត់បញ្ហាចោរកម្មនៅតា​ម​មូលដ្ឋាន។ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនៅរសៀលថ្ងៃទី១៥ ខែកញ្ញានេះ ឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំ​ពេ​ញបានមានប្រសាសន៍ថា ការត្រៀមកម្លំាងការពារនៅតាមមូលដ្ឋាននេះដើម្បីធានាឱ្យប្រជាពលរដ្ឋនិងពុទ្ធបរិស័ទបានធ្វើបុ​ណ្យ​​​ប្រកបដោយភាពសប្បាយរីករាយមិនបារម្ភពីបញ្ហាអសន្តិសុខណាមួយកើតឡើង។ ឯកឧត្តមបានបញ្ជាក់ថា រៀងរាល់រដូវបិណ្ឌភ្ជុំនេះ ប្រជាពលរដ្ឋភាគច្រើន បានចាក់សោរផ្ទះចោលដើម្បីទៅលេងស្រុកកំណើត  ដូ​ច្នេះ​បញ្ហានេះកម្លំាងសមត្ថកិច្ចត្រូវ ប្រយ័ត្នប្រយែងមែនទែនដើម្បីទប់ស្កាត់បញ្ហាចោរគាស់ផ្ទះ លួចទ្រព្យសម្បត្តិ របស់ប្រជាពល​រ​​​ដ្ឋ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលរាជធានីភ្នំពេញក៏បានសម្តែងការកោតសរសើរដល់កងកម្លំាងគ្រប់ប្រភេទ ដែលបា​ន​ទ​ប់​​​ស្កាត់បទល្មើសនៅតាមបណ្តាខណ្ឌនានានៅទូទំាងរាជធានីភ្នំពេញឱ្យមានការការថយចុះគួរឱ្យយកត់សម្គាល់ និងមានការពេ​ញ​​​ចិត្តពេញថ្លើមពីសំណាក់ប្រជាពលរដ្ឋ។ ឯកឧត្តមបញ្ជាក់ថា ចំណុចនេះបានបង្ហាញពីការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចយ៉ាងត្រឹមត្រូវរបស់កងកម្លំាងមាន​ស​ម​ត្ថកិច្ច។ ចំណុចខ្លំាងនេះបានជួយទាក់ទាញដល់ក្រុមវិនិយោគិនបរទេសមកបោះទុននិវិយោគនៅ កម្ពុជាបានកាន់តែច្រើន។ យោងតាមរបាយការណ៍ស្នងការនគរបាលរាជធានីភ្នំពេញបានឱ្យដឹងថានៅតាមទីវត្តអារាមទាំងអស់នៅរាជធានីភ្នំពេញ កម្លាំ​ង​សមត្ថកិច្ចបានសហការជាមួយគណៈកម្មការវត្ត និង សន្តិសុខភូមិ ដើម្បីរួមគ្នាជួយសម្រួលចរាចរណ៍ រក្សាសន្តិសុខសណ្តាប់ធ្នាប់នៅ​​​ក្នុងវត្តនិងការពារ ម៉ូតូរថយន្តនិងទ្រព្យសម្បតិ្តរបស់ពុទ្ធបរិស័ទឱ្យបានធ្វើបុណ្យប្រកបដោយសទ្ធាជ្រះថ្លា។ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ កម្លំាងនគរបាលចរាចរណ៍ផ្លូវគោក ក៏បានរឹតបន្តឹងច្បាប់ចរាចរណ៍នៅតាមដងផ្លូវមានលក្ខ​ណៈ​តឹ​ង​រឹង ដោយទប់ស្កាត់មិនឱ្យមានការដឹកលើសចំណុះនិង ដឹកសំពីងសំពោងជាដើម៕

ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ និង ឯកឧ​ត្តម គឹម បូរី អញ្ជើញចូលរួមពិធីសូ​ត្រ​​​​​មន្តកាន់បិណ្ឌឆ្លងវេនទី១៣ នៅ​វ​ត្តជម្ពូព្រឹក្សា ស្ថិតនៅសង្កា​ត់​សិត្បូ ក្រុ​​​ងតាខ្មៅ ខេត្តកណ្តាល

ខេត្តកណ្តាល ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និង ឯកឧត្តម គឹម បូរី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជ ញ្ជូន និងជាប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋាន​សង្កាត់​សិត្បូ​ និង លោកជំទាវ ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ និងពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនរូប បានអញ្ជើញចូលរួមសូត្រមន្តកាន់បិណ្ឌឆ្លងវេនទី១៣ នៅវត្តជម្ពូព្រឹក្សា ស្ថិតនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណមាន ជីដូន ជីតា ញាតិការទាំង៧សន្តាន ព្រមទាំងបុព្វបុរសជាតិ វីរៈជនជាតិ មន្ត្រីរាជការស៊ីវិល នគរបាល យុទ្ធជន យុទ្ធនារីទាំងឡា​យ​ ដែលមានគុណូប្បការៈចំពោះជាតិ និងប្រជាជនកម្ពុជា ដែលបានចែកឋានទៅកាន់បរិលោកខាងមុខ សូមឲ្យមកទទួលនូវផល្លានិសង្ឃ ឲ្យបា​ន​ទៅសោយសុខនៅទីស្ថានបរមសុខគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានលើកឡើងថា បច្ចុប្បន្ននេះប្រជាពលរដ្ឋខ្មែរយើង សប្បាយរីករាយនឹងការធ្វើបុណ្យ ធ្វើទាន […]