ព័ត៌មានជាតិ

សម្ដេចព្រះមង្គលទេព្វាចារ្យ វង្ស អា​នេ​តា បានឧបត្ថម្ភអង្ករចំនួន​២តោ​ន​ ​និងថវិកា៥លានរៀល ដល់សាខា​កា​កបាទក្រហមកម្ពុជាខេត្តកណ្ដាល ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារគ្រោះមហន្តរាយផ្សេងៗ

ខេត្តកណ្ដាល ៖ ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារគ្រោះមហន្តរាយផ្សេងៗក្នុងខេត្តកណ្តាលសម្ដេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្ដេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណ​គ​ណៈ​ធម្ម​យុ​ត្តិ​ក​​​និកាយខេត្តកណ្ដា​ល បាននាំយកនូវអង្ករចំនួន២តោន និងថវិកា៥លានរៀល ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដើ​ម្បីចូលរួមអបអរសាទរខួបទី១៥​៧​ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ នារសៀលថ្ងៃទី០៨ ខែ​កក្កដា ឆ្នាំ២០២០ ដែលពិធីនេះប្ររព្ធធ្វើនៅវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល។

ក្នុងឱកាសនោះ សម្ដេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា មានថេរដីកាឱ្យដឹងថា ការនាំយកអំណោយមកផ្ដល់ជូនសាខាកាក​បា​ទ​​​ក្រហមកម្ពុជាខេត្តកណ្ដាលនៅពេលនេះ គឺដើម្បីជួយទ្រទ្រង់ និងគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជា ដែលមានស​ម្ដេ​ច​​​គ​តិ​ព្រឹ​​​ទ្ធបណ្ឌិតជាប្រធាន ក្នុងកា​រ​ងា​​​រមនុស្សធម៌ ជួយដល់ជនដែលមានជីវភាពខ្វះខាត ជួបការលំបាក ពិសេសសម្រាប់ជួយទៅដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ។

សម្ដេចព្រះមង្គលទេព្វាចារ្យ បានមានថេរដីកាបន្តថា សាលាគណគណៈធម្មយុត្តកនិកាយខេត្តកណ្ដាល និងតាមបណ្ដាស្រុក តែង​តែ​ខិតខំកៀងគររកការចូលរួមពីសប្បុរសជននានាដើម្បីយកអំណោយជាសម្ភារៈ ថវិកាជួយដល់សាខាកាកបាទក្រហមកម្ពុជាជា​រើ​​​យៗ មិនតែប៉ុណ្ណោះថែមទាំងបានជួយដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ជួបការលំបាកក្នុងបញ្ហាផ្សេងៗដោយផ្ទាល់​ផ​ង​ដែរ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម  គង់ សោភ័ណ្ឌ អភិបាលរងខេត្ត បានសម្ដែងនូវសេចក្ដីរីករាយ និងថ្លែងអំណរព្រះគុណ ចំពោះទឹ​ក​ព្រះទ័យទុកដា​ក់ របស់សម្ដេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា និងសហការីទាំងអស់ ដែលបាននាំនូវអង្ករ និងថវិកា ទាំងអ​ស់​នេះ ផ្ដល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត។

ឯកឧត្ដមបានបញ្ចាក់ថា សកម្មភាពទាំងអស់នេះ គឺជាវប្បធម៌ នៃការចែករំលែក ដែលបានចូលរួមចំណែកក្នុងវិស័យមនុស្សធ​ម៌​​​​​​យ៉ាងល្អប្រសើរ រវាងពុទ្ធចក្រ និងអាណាចក្រ ក្នុងការជួយដល់ ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះ បានទាន់ពេលវេលា។

ឯកឧត្តមបានសន្យាថានឹងរក្សាទុកដាក់អំណោយនេះឲ្យបានល្អ សម្រាប់យកទៅប្រគល់អោយដល់ដៃជនរងគ្រោះ និងបានធ្វើ​កា​រ​អំ​ពាវនាវដល់បងប្អូនសប្បុរជននាៗសូមជួយបន្តឧបត្ថម្ភ ក៏ដូចជាផ្តល់នូវអំណោយផ្សេងបន្ថែមទៀត ដើម្បីជួយដល់ជនរងគ្រោះ ដែលកំពុងរង់ចាំជំនួយពីយើ​ង​ទាំងអស់គ្នាផងដែរ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button