ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ នឹងរៀបចំពិធីកម្ទេ​ច​ចោលឱសថក្លែងក្លាយ អន់គុណ​ភា​ព និងផលិតផលក្លែងក្លាយខុសច្បាប់ ចំនួន១៣០តោន

រាជធានីភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នឹងកម្ទេចចោលទំនិញក្លែងក្លាយខុសច្បាប់ជាង១៣០តោន នៅថ្ងៃស្អែកនេះ ដែលកម្លាំងស​ម​ត្ថ​កិច្ចចម្រុះ នៃគណៈកម្មាធិការ បានបង្ក្រាប និ​ង​រឹបអូសរក្សាទុកនាពេលកន្លងមក។
យោងតាសេចក្ដីប្រកាសព័ត៌មាន របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យ​ខ្ព​ស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប​.​ផ​​.ក​) ដែលទទួលបាននៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នេះបានឲ្យដឹងថា ក្រសួង​ម​ហាផ្ទៃ នឹងរៀបចំពិធីកម្ទេចចោលឱសថក្លែងក្លាយ អន់គុណភាព និងផលិតផលក្លែងក្លាយ​ខុ​ស​ច្បាប់ ចំនួន១៣០តោន ដែល​ក​ម្លាំងសមត្ថកិច្ចចម្រុះ នៃគណៈកម្មាធិការ បានបង្ក្រាប និងរឹបអូសរក្សាទុកនាពេលកន្លងមក។
សេ​ចក្ដីប្រកាសបន្ដថា ពិធីនេះ រៀបចំធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិ​បា​​​ល តំណាងសម្ដេចក្រឡាហោម ស ខេង ឧប​នា​យ​​​ករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួម ពីសំណាក់ថ្នាក់​ដឹ​ក​នាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ និងមន្ត្រីរាជការជាច្រើនរូប​។​
កា​រ​កម្ទេចចោលទំនិញទាំងនេះ ត្រូវបានអនុវត្តតាមការបង្គាប់របស់តុលាការ ឲ្យធ្វើការកម្ទេចចោល ដែលនឹងប្រារព្ធពិធីក​ម្ទេ​ច​ នាវេលាម៉ោង០៧៖​០​០នាទីព្រឹក ថ្ងៃទី៤ ខែមិថុ​នា​ ឆ្នាំ២០២០នៅទីលានសំរាមដង្កោ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំ​ពេ​ញ​ (ផ្លូវចូលជាប់សាលាសង្កាត់ជើងឯក)៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button