ព័ត៌មានជាតិ

ឯកឧត្តម ភុន សាពេជ្រ អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែង​តាំង ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត ចុះជួយក្រុម​កា​រ​ងារយុវជនគណបក្សប្រជាជនក​ម្ពុជាស្រុកទឹកឈូ

ខេត្តកំពត ៖ នារសៀលថ្ងៃសៅរិ៍ ១១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកទឹកឈូ បានធ្វើពិធីប្រកាសតែងតាំង ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់ខេត្ត ចុះជួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុកទឹកឈូ ក្រោមអធិបតីភាព ឯកឧត្តម ភុន សាពេជ្រ ប្រធា​នក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត អមដំណើរដោយឯកឧត្តម ហ៊ុន សុខា អនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត ចុះជួយស្រុកឈូក ឯកឧត្តម ហៀក ម៉ា អនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត ចុះជួយស្រុកដងទង់ និងគណប្រតិភូជាច្រើនរូបទៀត។

គណៈអចិន្ត្រៃយ៍ក្រុមការងារយុវជនគណបក្សខេត្ត សម្រេច ចាត់តាំងក្រុមការងារខេត្ត ចុះជួយក្រុមការងារយុវជនគណបក្សប្រ​ជា​ជ​នកម្ពុជាស្រុកទឹកឈូ ដូចតទៅៈ

  • ១. លោកជំទាវ យ៉យ នីតា                ប្រធាន
  • ២. ឯកឧត្តម ម៉ាត់ សេត                 អនុប្រធាន
  • ៣. លោក ហុក ចិន្តា                         អនុប្រធាន
  • ៤. លោកស្រី ញាណ សុវណ្ណី                 អនុប្រធាន
  • ៥. លោក អ៊ឹម ច័ន្ទសោធន              អនុប្រធាន
  • ៦. លោកស្រី ខែក ម៉ូនីកា                អនុប្រធាន
  • ៧. លោក ប្រាក់ សយ                        សមាជិក
  • ៨. លោក អ៊ីវ យូឡាយ                       សមាជិក
  • ៩. លោកស្រី ថូ ភារុន                        សមាជិក
  • ១០. លោក អេល ម៉ាត់សឡេះ           សមាជិក
  • ១១. លោក ម៉ើត ឌុលសេត               សមាជិក
  • ១២. លោក ម៉ាត់ យូណុះ                    សមាជិក
  • ១៣. លោក សឡេះ ស៊ុបគី                 សមាជិក
  • ១៤. កញ្ញា លី សារ៉ោះ                          សមាជិក
  • ១៥. លោកស្រី ម៉ាត់ ហាសាណាស់      សមាជិក
  • ១៦. លោកស្រី អ៊ុង ហាសើណាស់       សមាជិក
  • ១៧. លោក លី អ៊ីសា                          សមាជិក
  • ១៨. លោក សូត្រ អារីហ្វីន                សមាជិក
  • ១៩. លោក អ៊ុន កម៉ារី                     សមាជិក
  • ២០. លោក ម៉ាត់ ឌល់រ៉ស់ម៉ាន         សមាជិក
  • ២១. លោក ហ៊ីម ឌលរ៉ហ្វូត               សមាជិក
  • ២២. កញ្ញា ឯល អាំណាស់                 សមាជិក
  • ២៣. លោក ទេស សើអ៊ីត               សមាជិក

ក្នុងឱកាសនោះដែរ លោកជំទាវ យ៉យ នីតា បានប្តេជ្ញាចិត្ត នឹងខិតខំប្រឹងប្រែង អភិវឌ្ឍនស្រុកទឹកឈូ ឱ្យកាន់តែរីកចម្រើនប​ន្ថែ​មទៀតទៀត ក្រោមការដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។​

ឯកឧត្តម ភុន សាពេជ្រ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាពញាចក្រីប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា ជូនបងប្អូនសមាជិ​ក​ សមាជិកា ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុកទឹកឈូ  ហើយសម្តេចបានជូនពរឱ្យបងប្អូនគ្រប់ក្រុមគ្រួ​សារ ឲ្យ​ជួ​​​​​បតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលក្នុងក្រុមគ្រួសារ និងមានសុខភាពល្អ ជៀសផុតពីវិបត្តិជំងឺឆ្លងកូ​វីដ​-១​៩​។​​

 

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button