ព័ត៌មានជាតិ

ចាប់វាយខ្នោះចោររូបសង្ហាមិនចាញ់តារាម្នាក់ ក្នុងករណីឆក់កាបូបយួរដៃស្ត្រីជនជាតិស្វីស.!

ភ្នំពេញ ៖ នគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់កាបូបយួរដៃជនជាតិស្វីស កាលពីវេលាម៉ោង៧៖៤៥នាទីយប់ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចមុខផ្ទះលេខ៦ ផ្លូវលេខ២១៥ កែងផ្លូវលេខ១៣៤ ក្រុមទី២៥ ភូមិ៩ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ មាស រៈទិត្យ (ហៅទី) ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវរថភ្លើង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងនោះសមត្ថកិច្ចចាប់បានវត្ថុតាងមាន៖ ម៉ូតូចំនួន ១គ្រឿង ម៉ាក Honda សេ១២៥ ស៊េរី២០២០ ពាក់ស្លាកលេខ ស្វាយរៀង 1O-3022 ដែលមានលេខតួ និងលេខម៉ាស៊ីន ៤៣៥៤៤ ជារបស់ជនសង្ស័យខាងលើ ជិះធ្វើសកម្មភាពឆក់កាបូបយួរដៃ ពណ៌ខ្មៅ ចំនួន១ ក្នុងនោះមាន៖ ទូរស័ព្ទដៃម៉ាក I phone XR ពណ៍ខ្មៅ, ប្រាក់ដុល្លារចំនួន១០០$ (មួយរយដុល្លារអាមេរិច) និងអត្តសញ្ញាណប័ណ្ណសញ្ជាតិស្វីសចំនួន១សន្លឹក (ជារបស់ជនរងគ្រោះដែលជនសង្ស័យឆក់យក) បានប្រគល់ជូនជនរងគ្រោះវិញ តាមការស្នើសុំ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចផ្នែកជំនាញខណ្ឌទួលគោក ប្រគល់ជូនទៅឲ្យការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ និង ចាត់ការបន្តតាមនីតិវិធី៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button