ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រះសីហនុទទួលអំ​ណោ​យជាសម្ភារ និងថវិកាពីសប្បុរសជន សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺ CO​V​​​​​​​​​​ID-19 នៅសាលាខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នារសៀលថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ឯកឧ​ត្ត​ម​​ គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុអញ្ជើញទទួលអំណោយមនុស្សធម៌ មានដូចជាទឹកសុទ្ធ ទឹកក្រូច មី ម៉ា​ស់​ ថវិកា និងសម្ភារមួយ ចំនួនផ្សេងទៀត សម្រាប់បម្រើឱ្យការងារប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នៅសាលាខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនដែលតែងតែជួយឧប​ត្ថម្ភដល់សាលាខេត្តព្រះសីហនុ នូវអំណោយក្នុង កាលៈទេសៈកម្ពុជាកំពុងប្រឈមនឹងជំងឺ COVID-19 ដែលសប្បុរសជនបាននាំ​យ​​កនូវ គ្រឿង បរិក្ខារ សម្ភារៈ និងថវិកាដើម្បីការពារទប់ស្កាត់នូវជំងឺ Covid-19 នៅខេត្តព្រះសីហនុ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវឱ្យប្រជា ពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ចំ​ពោះ​ជំងឺ COVID-19  ដោយត្រូវការពារខ្លួនឱ្យបាន ល្អតាមការណែនាំរបស់ក្រសួងសុខាភិបាល ពោលគឺកុំភ័យខ្លាំងពេក និងកុំ​ហ៊ា​នខ្លាំងពេក បន្តធ្វើអនាម័យឱ្យបានជាប់ជាប្រចាំ ពិសេសត្រូវលាងសម្អាតដៃជាប្រចាំជាមួយសាប៊ូ ទឹកស្អាត ជែល អាល់កុល និ​ង​ពាក់ម៉ាស់ការពារ ចៀសឱ្យបានការជួបជុំប្រមូលផ្តុំគ្នាជាដើម ដើម្បីចៀសផុតកុំឱ្យមានការឆ្លងជំងឺ Covid-19 ក្នុង​ស​ហ​​​គ​ម​ន៍​​​​​​​មូលដ្ឋាន ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button