ព័ត៌មានជាតិ

លោក គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល ដឹកកិច្ចប្រជុំឃោសនាផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ ពិធីបុណ្យសង្ក្រាន្តខេត្តកណ្តាល

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល និងជាប្រធានអនុគណៈកម្មការឃោសនាផ្សព្វផ្សាយ អនាម័យ និងបរិស្ថាន នៃគណៈកម្មការរៀបចំសង្ក្រាន្ត ខេត្តកណ្តាល អបអរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ នៅក្រុងតាខ្មៅ បានដឹកនាំកិច្ចប្រជុំ ឃោសនាផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ពិធីបុណ្យសង្ក្រាន្តខេត្តកណ្តាល។ រៀបចំតុបតែង លាបថ្នាំកែលម្អចិញ្ចើមផ្លូវ ដើមឈើតាមដងផ្លូវ និងសម្អាតអនាម័យ។ រក្សាអនាម័យ បរិស្ថាន កែលម្អសោភណភាព លាបរបងផ្ទះ របងវត្ត សាលារៀន និងគ្រឹះស្ថានសាធារណៈនានា។ រៀបចំកែលម្អ សួនច្បារ បង្គន់អនាម័យចល័ត និងថង់សំរាមគ្រប់ទីតាំងកម្សាន្តនានា។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តកណ្តាល នឹងរៀបចំព្រឹត្តិការណ៍សង្រ្កាន្តខេត្តកណ្តាល ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅនាថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ខាងមុននេះ នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយបានរៀបចំនូវល្បែងប្រជាប្រិយ និងល្បែងកំសាន្តជាច្រើនផងដែរ។

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button