ព័ត៌មានជាតិ

ឯកឧត្តម ភុន សាពេជ្រ អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែង​តាំង ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត ចុះជួយក្រុម​កា​រងារយុវជនគណបក្សប្រជាជនក​ម្ពុជាស្រុកអង្គរជ័យ

ខេត្តកំពត ៖ នារសៀលថ្ងៃអាទិត្យ ១២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០នេះនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកអង្គរជ័យ បានធ្វើពិធីប្រកាសតែងតាំង ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់ខេត្ត ចុះជួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុកអង្គរជ័យ ក្រោមអធិបតីភាព ឯកឧត្តម ភុន សាពេជ្រ ប្រធា​នក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត លោក អ៊ិត សែនសំណាង ប្រធានគណបក្សស្រុក អមដំណើរដោយឯកឧត្តម ហ៊ុន សុខា អនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត ចុះជួយស្រុកឈូក ឯកឧត្តម ហៀក ម៉ា អនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត ចុះជួយស្រុកដងទង់ និងគណប្រតិភូជាច្រើនរូបទៀត។

ឯកឧត្តម ហ៊ុន សុខា បានមានប្រសាសន៍សំណេះសំណាលបើកកម្មវិធី អានសេចក្តីសម្រេច របស់គណៈអចិន្ត្រៃយ៍ក្រុមការងារយុវជនគណបក្សខេត្ត ចុះជួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុកអង្គរជ័យ និងឧបត្ថម្ភនូវអង្ករចំនួន ១០០០គី​ឡូ​ក្រា​ម (១តោន) ដល់គណបក្សប្រជាជនកម្ពុជាស្រុកអង្គរជ័យ ផងដែរ។

គណៈអចិន្ត្រៃយ៍ក្រុមការងារយុវជនគណបក្សខេត្ត ចេញសេចក្តីសម្រេចលេខ ២២៧ កយគ.កព ចាត់តាំងក្រុមការងារខេត្ត ចុះ​ជួ​យ​ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុកអង្គរជ័យ ដូចតទៅៈ

១. ឯកឧត្តម ហម សាវេត                 ប្រធាន

២. លោកជំទាវ បូ ចាន់រស្មី               អនុប្រធាន

៣. លោក ជិន កាសេត                    អនុប្រធាន

៤. លោក សុខ អ៊ុយតុង                   អនុប្រធាន

៥. លោក សាគុណ បូផល                អនុប្រធាន

៦. លោក​ យឹម រ៉ា                          សមាជិក

៧. លោក អៀ ហួត                        សមាជិក

៨. លោក អ៊ុង រិទ្ធី                           សមាជិក

៩. លោក បាន សុភិន                     សមាជិក

១០. លោក សាគុណ វ៉ាន់ដេត           សមាជិក

១១. លោកស្រី សុខ ឌីណា              សមាជិក

១២. លោក សោម វិចិត្រ                  សមាជិក

១៣. លោក គង់ សំណាង                សមាជិក

១៤. លោក ថា សំអាន                    សមាជិក

១៥. លោក តេង តើន                      សមាជិក

១៦. លោក គង់ សំណាង                 សមាជិក

ឯកឧត្តម ហម សាវេត បានប្តេជ្ញាចិត្ត នឹងខិតខំប្រឹងប្រែង អភិវឌ្ឍនស្រុកអង្គរជ័យ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតទៀត ក្រោ​​​​ម​ការដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម ភុន សាពេជ្រ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ស​ម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាពញាចក្រីប្រធានរដ្ឋសភា និងសម្តេចវិបុលសេ​​​​​នាភក្តីប្រធានព្រឹទ្ធសភា ជូនបងប្អូនស​មា​ជិ​ក​ សមាជិកា ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា​ស្រុកអង្គរជ័យ  ហើយសម្តេចបានជូនពរឱ្យបងប្អូនគ្រប់ក្រុមគ្រួ​សារ ឲ្យជួបតែសេចក្តីសុខ សេចក្តីច​ម្រើន សុភមង្គលក្នុងក្រុមគ្រួសារ និងមានសុខភាពល្អ ជៀសផុតពីវិបត្តិជំងឺឆ្លង​កូវី​ដ​-១​៩​។​

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button