ព័ត៌មានជាតិ

ពិធីបើកវគ្គហ្វឹកហ្វឺន បំប៉នពង្រឹងសមត្ថភាពយោធាប្រចាំឆ្នាំ២០២០ របស់បញ្ជាការដ្ឋានតំបន់សឹករងកំពត ក្រោមអធិបតីភាព ឯកឧត្តម សេង សិរីបុត្រ អភិបាលរងខេត្ត និង ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុង វណ្ណារិទ្ធ មេបញ្ជាការរងយោធភូមិភាគទី៣

ខេត្តកំពត ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម សេង សិរីបុត្រ អភិបាល នៃគណអភិបាលរងខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត និង ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុង វណ្ណារិទ្ធ មេបញ្ជាការរងយោធភូមិភាគទី៣ បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គហ្វឹកហ្វឺន បំប៉នពង្រឹងសមត្ថភាពយោធាប្រចាំឆ្នាំ២០២០ របស់បញ្ជាការដ្ឋានតំបន់សឹករងកំពត ដែលមានការអញ្ជើញចូលរួមពីប្រធានមន្ទីរ អនុប្រធានមន្ទីរ លោកស្នងការរងនគរបាល លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការ មេបញ្ជាការរង លោក-លោកស្រី និងសិក្ខាកាមទាំងអស់នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពត សរុបចំនួន ៨៨នាក់។

ក្នុងឱកាសនេះដែរ ឯកឧត្តម សេង សិរីបុត្រ បានមានប្រសាសន៍ផ្តាំផ្ញើរដល់សិក្ខាកាមទាំងអស់ យកចិត្តទុកដាក់បង្កើនសមត្ថភាព គោរពវិន័យ មានសីលធម៌ល្អ ឯកភាពគ្នាខិតខំប្រឹងប្រែងក្នុងការរៀនសូត្រ និងត្រូវសហការផ្ទៃក្នុងរបស់អង្គភាព ជាពិ​សេ​​​​​សត្រូវប្រកាន់ភ្ជាប់នូវតួនាទីភារកិច្ចរបស់ខ្លួន ជាកងយោធពលខេមរភូមិន្ទ មានតួនាទីការពារបូរណភាពទឹកដី និងការពារសុវត្ថិភាព សន្តិសុខជូនប្រជាពលរដ្ឋ ដោយត្រូវរក្សាការពារឱ្យបានដាច់ខាតនូវកត្តាសុខសន្តិភាព៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button