ព័ត៌មានជាតិ

ឯកឧត្ដម គួច ចំរើន និង ឯកឧត្ដម ជាម ហ៊ីម នាំយកអំណោយ ថវិកាសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនគ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀង ២គ្រួសារ នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ​នា​ថ្ងៃ​អាទិត្យ ២​កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២០នេះ ឯកឧត្តម ជាម ហ៊ីម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ និង​នាំយក​គ្រឿងឧបភោគ បរិភោគ និង​ថវិកា របស់​សម្តេច​តេ​ជោ និង​សម្តេច​កិ​តិ្ត​ព្រិ​ទ្ធ​បណ្ឌិត ផ្តល់ជូន​គ្រួសារ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ២​គ្រួសារ នៅ​ខេត្ត​ព្រះសីហនុ ។

​ទី​១.​គ្រួសារ​ស្ត្រី​រងគ្រោះ​ដែល​ស្លាប់​ដោយសារ​លង់ទឹក ស្ថិតនៅ​ក្រុម​៧ ភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ និង​ទី​២-​គ្រួសារ​ស្ត្រី​រង​​គ្រោះ​​កុមារី ទ្រី ស្រី​នី លង់ទឹក​ដោយ​ទឹក​គួច ស្ថិតនៅ​ឃុំ អណ្តូង​ថ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​

ក្នុង​​ឱ​កា​ស​នោះ​​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បានធ្វើការ​សំណេះ សំ​ណា​ល​ផ្តាំផ្ញើ​នូវ​សេចក្តី​នឹករលឹក​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក បាទ​ក្រហម​កម្ពុជា ដែល​សម្ដេច​ទាំង​ទ្វេ​តែងតែ​យកចិត្តទុកដាក់ ចាប់អារម្មណ៍​អំពី​ស្ថានភាព សុខទុក្ខ និង​កង្វល់រ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ទូទាំងប្រទេស និង​ចូលរួម​សោកស្តាយ​ពី​សំណាក់​សម្តេច​ទាំងពីរ ចំពោះ​ការបាត់បង់​កូន និង​ម្តាយ​ជាទី​ស្រឡាញ់​របស់​គ្រួសារ​សព​ទាំងពីរ។ ទន្ទឹម​នោះ​ឯកឧត្តម​អភិបាលខេត្ត​ព្រះសីហនុ ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ យើង​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង ក៏ដូចជា​គ្រោះធម្មជាតិ​ផ្សេងៗ​បន្តទៀត។

។​
​អំណោយ​របស់​សម្តេច​តេ​ជោ និង​សម្តេច​ក​ត្តិ​ព្រឹទ្ធ​បណ្ឌិត ឧបត្ថម្ភ​ដល់​គ្រួសារ​សព​ទាំងពីរ​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន អង្ករ​១​បាវ​, មី​១​កេស​, ត្រីខ​១​យួរ​, ទឹកត្រី​១​យួរ​, ទឹកស៊ីអ៊ីវ​១​យួរ​, ទឹកក្រូច​១០​កេស​, ទឹកបរិសុទ្ធ​១០​កេស​, និង ថវិកា ១០​លាន​រៀល៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button