ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្តាល បានចេញលិខិតថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់នូវថវិកា ហាសិបលានរៀល ជូនរដ្ឋបាលខេត្តកណ្តាល ដើម្បីឧបត្ថម្ភសម្រាប់ប្រជាពលរដ្ឋក្រីក្រ ក្នុងពេលធ្វើចត្តាឡីសឹក រកជំងឺកូដ -១៩ ចំនួន១៤ថ្ងៃ

ខេត្តកណ្តាល ៖ នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តកណ្តាល បានចេញលិខិតថ្លែងអំណរគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានខ្លឹមសារដូចខាងក្រោម។

តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល ប្រជាពលរដ្ឋ ក្នុងខេត្តកណ្តាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់នូវថវិកា ៥០,០០០,០០០៛(ហាសិបលានរៀល) ជូនរដ្ឋបាលខេត្តកណ្តាល ដើម្បីឧបត្ថម្ភសម្រាប់ប្រជាពលរដ្ឋក្រីក្រ ក្នុងពេលធ្វើចត្តាឡីសឹក រកជំងឺកូដ -១៩ ចំនួន១៤ថ្ងៃ។

ការឧបត្ថម្ភថវិកាសម្រាប់ប្រជាពលរដ្ឋក្រីក្រ ក្នុងពេលធ្វើចត្តាឡីស័ករកជំងឺកូវី៨-១៩ ចំនួន១៤ថ្ងៃនេះ គឺជា ការយកចិត្តទុកដាក់បំផុត និងការអាណិតស្រឡាញ់ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការឧបត្ថម្ភគាំទ្រដល់ជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋ ដើម្បីចូលរួមក្នុងការបង្ការ ការពារ ទប់ស្កាត់ការរីករាលដាលជំងឺកូវី៨-១៩។ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការស៊ីវិល ប្រជាពលរដ្ឋ ក្នុងខេត្តកណ្តាលទាំងអស់ សូមបួ​ងសួងប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមបានប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button