រថយន្តដឹកថ្មនិងដី ប្រមាណជិតម្ភៃគ្រឿង បានសម្រុកលួចចាក់ចូលសមុទ្ររាប់ពាន់ឡានទាំងយប់ផ្អេីលអស់អ្នកភូមិ. ខណៈដែលអជ្ញារធ៌រ គ្រប់រូប កំពុងដេកលក់!
ខេត្តព្រះសីហនុ÷នៅយប់ថ្ងៃសៅរ៍ ថ្ងៃទី17ខែកញ្ញា ឆ្នាំ2022 ស្ថិតនៅក្រុម1ភូមិ3 សង្កាត់ 1 ក្រុងនិងខេត្តព្រះសីហនុគឺមានករណីរថយន្តដឹកថ្មនិងដីប្រមាណជិត 20 គ្រឿងបានសម្រុកដឹកចាក់ចូលសមុទ្រទាំងយប់ផ្អេីលអស់អ្នកភូមិបេីទោះជាមានការរអ៊ូរទាំជាខ្លាំងព្រោះតែដេកពួនពុំបានក៍ដោយចុះមិនត្រឹមតែប៉ុណ្ណោះការលួចចាក់ថ្មនិងដីចូលសមុទ្រនោះគឺមានរយ:ពេលជិត1ឆ្នាំទៅហេីយដោយពួកគាត់គ្រាន់តែដឹងថាជាអ្នកមានបុណ្យស័កធំ មានអំណាច ក៍ប៉ុន្តែការដឺកចាក់គឺមិនមែនដឹកចាក់ជារៀងរាល់ថ្ងៃនោះទេគឺពួកគេចាក់នៅឱកាសពេលយប់ស្ងាត់និងមានអ្នកមេីលផ្លូវថែមទៀតផង ជួនកាលក៍បង្ករឲ្យគ្រោះថ្នាក់ចរាចរណ៍ក៍ទាំងយប់ក៍មាន ឬក៍យូរៗម្តងគឺឡានប្រមាណជិតសាមសិបគ្រឿងឯនោះដឹកចាក់កក្រេីកសមុទ្រសមុទ្រតែម្តង។
ដោយធ្វេីសកម្មភាពចាប់ពីម៉ោង8យប់រហូតដល់ម៉ោង3ទៀបភ្លឺក៍មានប្រភពបានបង្ហេីមថាបេីគិតទៅរាប់ពាន់ឡាន ជាក់ស្តែងនៅក្នុងកំឡុងខែកញ្ញានេះគឺធ្វេីសកម្មភាពលួចចាក់ថ្មនិងដី នៅយប់ថ្ងៃទី1ខែកញ្ញា ឆ្នាំ2022នៅយប់ថ្ងៃទី13ខែញ្ញាឆ្នាំ2022 និងយប់ថ្ងៃទី17 ខែកញ្ញាឆ្នាំ2022 ថ្មីៗនេះដោយគ្មានការយកចិត្តទុកដាក់និងលាងសម្អាតផ្លូវបេតុងធ្វេីឲ្យប៉ះពាល់ ហុយ និងរអិលផងក៍មានដោយមហាជនមានការងឿងឆ្ងល់ជាខ្លាំងមិនឃេីញមានអាជ្ញាធរមូលដ្ឋានអេីតចេញមកមេីលនោះទេក៍ប៉ុន្តែក្រោយពីទទួលបានព័ត៌មានភ្លាម ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានចាត់កម្លាំងមន្ត្រីឲ្យចុះទៅដល់គោលដៅទាំងយប់កន្លែងនោះក៏ប៉ុន្តែជាក់ស្ដែងវិញនៅពេលមន្ត្រីទៅដល់គោលដៅនោម៉ោង10យប់ រថយន្តទំនេីបមេការរថយន្តដឹកដីទាំងនោះបានបេីកចាកចេញមុនប្រមាណជា15នាទីពីកន្លែងនោះបាត់អស់តែម្ដងឃើញតែដីជ្រុះលេីផ្លូវបេតុងនិងទ្វារដែលបានបិទតែប៉ុណ្ណោះបន្ទាប់ពីកម្លាំងមន្ត្រីត្រឡប់ទៅវិញអស់ក្រោយមកនៅវេលា11និង50នាទីស្រាប់តែរថយន្តដឺកអាប៊ុលចាកចេញពីកន្លែងចាក់ថ្មនិងដីពីទីតាំងខាងលេីនោះថែមទៀផង។ ជុំវិញករណីខាងលេីនេះមហាជនសូមស្នេីទៅដល់ឯកឧត្តម គួច ចំរេីន អភិបាលនៃគណៈអភិបាលខេត្ត ព្រះសីហនុ , ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួង បរិស្ថាន និងជាអនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គអឆក) , និង ឧត្តម ជា សុផារ៉ា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គអឆក)
មេត្តាអញ្ជេីញចុះពិនិត្យមេីលនូវទីតាំងខាងលេី និងមានវិធានការច្បាប់ ឲ្យបានតឹងរឹងបំផុត ចំពោះអ្នកដែលរំលោភបំពាន ទន្ទ្រាន ចាក់ថ្មនិងដីចូលសមុទ្រប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយអាងខ្លួនជាអ្នកមានអំណាច យកសម្បត្តិសាធារណ: មកធ្វេីជារបស់ខ្លួនដោយមិនកោតក្រែងច្បាប់បន្តិចសោះឡេីយនិងជាពិសេសសូមស្នេីទៅដល់សម្តេច(ឪ)ពុក ហ៊ុន សែន មេត្តាជ្រាបនិងសូមទានជ្រាប!
សូមបញ្ជាក់ថាកាលពីកំឡុងឆ្នាំ2018 ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងរៀបចំដែនដី ត្រូវបានចាត់តាំងដោយផ្ទាល់ពីសម្តេច អគ្គមហាសេនាបតី ហ៊ុន សែន ដើម្បីធ្វើដំណើរត្រួតពិនិត្យនិងកាយយកដីដែលបានចាក់បំពេញសមុទ្រមួយកន្លែងស្ថិតក្នុងឆ្នេរព្រែកត្រែង ឃុំ អូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នឹងធ្វើឱ្យឆ្នេរសមុទ្រនោះមានសភាពដូចធម្មជាតិវិញ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់បញ្ជា បន្ទាន់មួយឱ្យមន្ត្រីថ្នាក់ក្រោមកាយយកដីចេញវិញដែលក្រុមហ៊ុនឯកជនមួយចាក់បំពេញសមុទ្រធម្មជាតិ ក្នុងខេត្តព្រះសីហនុ។
ការដាក់បញ្ជាភ្លាមៗរបស់សម្តេច ហ៊ុន សែន ធ្វើឡើងមិនបានប៉ុន្មានថ្ងៃ ក្រោយមានការរិះគន់ពេញបណ្តាញសង្គមហ្វេសប៊ុក ចំពោះការចាក់ដីបំពេញសមុទ្រ ដែលធ្វើឱ្យប៉ះពាល់ កខ្វក់ទឹកនិងឆ្នេរសមុទ្រកម្ពុជា។
ឯកឪត្តម ជា សុផារ៉ា ត្រូវបានចាត់តាំងដោយផ្ទាល់ពីសម្តេចហ៊ុន សែន ដើម្បីធ្វើដំណើរត្រួតពិនិត្យនិងកាយយកដីដែលបានចាក់បំពេញសមុទ្រមួយកន្លែងស្ថិតក្នុងឆ្នេរព្រែកត្រែង ឃុំ អូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នឹងធ្វើឱ្យឆ្នេរសមុទ្រនោះមានសភាពដូចធម្មជាតិវិញ។
និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានព្រមានម្ចាស់ដីនៅតាមបណ្តោយឆ្នេរសមុទ្រផងដែរ ឱ្យ ចៀសវាងនូវសកម្មភាពចាក់ដីរំលោភចូលឆ្នេរធម្មជាតិ។
បន្ទាប់ពីពេលនោះមកមហាជនបានសង្កេតឃេីញថាមានសភាពស្ងប់ស្ងាត់មួយរយ:ក៍ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ក្នុងរយៈកាលថ្មីៗនេះគឺមានជនខិលខូចបន្តលបលួចយកថ្មនិងដីទៅចាក់បំពេញសមុទ្រទាំងយប់កក្រេីកសមុទ្រផ្អេីលអស់អ្នកភូមិជាក់ស្តែងគឺទីតាំងស្ថិតនៅក្រុម1 ភូមិ 3 សង្កាត់1 ក្រុង និងខេត្តព្រះសីហនុ មហាជនទទូចស្នេីដល់ថ្នាក់ដឹកគួរមានវិធានក្តៅចំពោះអ្នកខិលខូចបំពាន ទន្ទ្រានចាក់ថ្មនិងដីចូលសមុទ្រ បេីនៅតែបណ្តែតបណ្តោយដូច្នោះសម្បត្តិសាធារណ:និងឆ្នេរសមុទ្រនិងត្រូវវិនាសហិនហោចអស់ជាក់ជាពុំខានឡេីយ៕