ព័ត៌មានជាតិ

ក្រសួងសុខាភិបាលចេញលិខិតព្រមាន និងផាកពិន័យ (មន្ទីសម្រាកព្យាបាលនិងសម្ភពសុធារិទ្ធបែកចាន) ដែលគិតលុយអ្នកជំងឺលេីសប្រក្រតី

កណ្តាល៖ នារសៀលថ្ងៃទី ០៨ ឧសភាឆ្នាំ២០២០នេះ ដោយក្រសួងសុខាភិបាលបានចេញលិខិតព្រមានដល់មន្ទីរសម្រាកព្យាបាលនិងសម្ភពសុធារិទ្ធបែកចាន ក្នុងករណីព្យាបាលប្តីប្រពន្ធ២នាក់ ដែលបានជួបថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី៦ ខែ ឧសភា ឆ្នាំ២០២០ ដែលបណ្តាលឲ្យរងរបួសរលាត់ដៃជើង និងមុខមាត់ ក៏បានទៅលាងរបួស និងព្យួរសេរ៉ូមម្នាក់១ប្លោកលុះពេលខាងមន្ទីរពេទ្យវិក័យបត្របង់ប្រាក់ស្រាប់តែអស់ជាង៧០០ដុល្លារ ធ្វើឲ្យប្តីប្រពន្ធរងគ្រោះហួសចិត្តស្ទើរទន់ជង្គង់ដួលសន្លប់។

យ៉ាងណាមិញយោងតាមលិខិតព្រមានក្រសួងសុខាភិបាល បានរៀបរាប់ឲ្យដឹងថា៖« សូមធ្វើការព្រមានចំពោះលោកវេជ្ជបណ្ឌិត គូរ គឹមហៀកប្រធានមន្ទីរសម្រាកព្យាបាលនិងសម្ពព សុធារិទ្ធបែកចាន និងលោកវិជ្ជបណ្ឌិត ស្រស់ សុភ័ក្ត្រា ម្ចាស់ទុនមន្ទីរសម្រាកព្យាបាល និសម្ភពសុធារិទ្ធបែកចាន ដែលមានទីតាំងនៅផ្ទះលេខ៤០ ផ្លូវជាតិលេខ៤ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ទៅលើករណីដែលបានយករថយន្តគិលានសង្គ្រោះទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍មកព្យាបាលនៅក្នុងមន្ទីរសម្រាកព្យាបាលរបស់ខ្លួនខុសទៅនិងសារាចរណែនាំរបស់ក្រសួង និងការយកតម្លៃសេវាព្យាបាលច្រើនលើសពីប្រក្រតី ដែលមិនមានតារាតម្លៃច្បាស់លាស់ដាក់នៅក្នុងមន្ទីរសម្រាកព្យាបាល សម្រាប់ឱ្យអតិថិជន ឬអ្នកជំងឺបានដឹងជាមុន បន្ថែមពីលើការព្រមាននេះ ក្រសួងបានធ្វើការផាកពិន័យស្របតាមច្បាប់ដែលមានជាធរមាន ផងដែរ។

ក្រោយពីចេញលិខិតនេះទៅលោកប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល ត្រូវអនុវត្តតាមដានរាល់សកម្មភាពត្រួតពិនិត្យរបស់លោកវេជ្ជបណ្ឌិត
គូរ គឹមហៀក និងលោកវិជ្ជបណ្ឌិត ស្រស់ សុភ័ក្ត្រា ជាប្រចាំដើម្បីធ្វើរបាយការណ៍ផ្ញើមកក្រសួងសុខាភិបាល ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button