ព័ត៌មានជាតិ

ភាពមិនប្រក្រតីនៃចំណាត់ការរបស់លោកស្រី ថោង មារឌីណា តុលាការខេត្តព្រះសីហនុ ក្នុងសំណុំរឿងជនបរទេស (ជនជាតិចិន) ពីសំណុំរឿងរដ្ឋបវេណី ទៅជាសំណុំរឿងព្រហ្មទណ្ឌ ស្នើរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ពិនិត្យ

ចេញាផ្សាយថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤
ខេត្តព្រះសីហនុ ៖ លោកស្រី ថោង មារឌីណា ហាក់កាត់ក្តីដោយ រំលោភសិទ្ធិជនបរទេស (ជនជាតិចិន) ជារឿងក្តីរដ្ឋបវេណី បង្វែរទៅជារឿងក្តីព្រហ្មទណ្ឌ ទាំងគ្មានដីការកោះជនត្រូវចោទ ដោយចោទពីបទរំលោភលើសេចក្តីទុក្ខចិត្តតាមមាត្រា៣៩១ ៣៩២ ដោយផ្តន្ទាទោសដាក់គុក ប៉ុន្តែគ្មានសំណង! តើរំលោភសេចក្តីទុកចិត្តរឿងអី?

ហេតុដូច្នេះ សូមឯកឧត្តម កើត រិទ្ធិ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាជួយពិនិត្យពីភាពមិនប្រក្រតីនៃចំណាត់ការសំណុំរឿងរបស់តុលាការខេត្តព្រះសីហនុ ដូចបានជម្រាបជូននេះផង បើមិនដូច្នោះទេ អ្នកវិនិយោគនឹងរត់អស់ហើយ ។

សូមបញ្ជាក់ថា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ ជនបរទេស (ជនជាតិចិន) ត្រូវបញ្ជូនចូលទៅឃុំក្នុងពន្ធធនាគារហើយ។ ដែលនេះជាភាពអយុត្តិធម៌ណាស់ សម្រាប់អ្នកវិនិយោគបរទេស (ជនជាតិចិន)។

សម្រាប់ព័ត៌មានលម្អិត ក្រុមការងារនឹងជម្រាបជូនបន្ថែមនៅការផ្សាយលើកក្រោយ…

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button