ព័ត៌មានជាតិ

ក្រុមការងារ អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ចុះសួរសុខទុក្ខសមាជិក ដែលបានវះកាត់ពោះវៀនដុះខ្នែង កំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន!

នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ជឹម ឬទ្ធី មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានចាត់ក្រុមការងារចុះសួរសុខទុក្ខ អនុសេនីយ៍ឯក មៀច សំអុល ជំនួយការខណ្ឌ ដែលបានព្យាបាលដោយវះកាត់ពោះវៀនដុះខ្នែង ហើយកំពុងសម្រាកថែទាំសុខភាពបន្តនៅគេហដ្ឋាន។

ក្នុងឱកាសសួរសុខទុក្ខនោះ ក្រុមការងារ បាននាំយកថវិកាដែលបានមកពីការចូលរួមរបស់ នាយ នាយរង អាវុធហត្ថខណ្ឌ ក្នុងស្មារតីសាមគ្គីភាព ចំនួន ១,៤០០,០០០រៀល (មួយលានបួនសែនរៀល) និងផ្លែឈើស្រស់មួយកន្រ្តក ទៅជូនជាអំណោយសួរសុខទុក្ខផងដែរ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button