ព័ត៌មានជាតិ

សម្ដេចព្រះអគ្គមហាសង្ឃរាជធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ប្រទានព្រះរាជអំណោយជូនដល់ប្រជាពលរ​ដ្ឋ​​​ដែលមានជីវភាពខ្វះខាតចំនួន​២​០​០គ្រួសារ នៅស្រុកកំចាយមារ ខេត្តព្រៃវែង

ខេត្តព្រៃវែង ៖ នាព្រឹកថ្ងៃអាទិត្យ ៧រោច  ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះ ស​ម្ដេ​ចព្រះអគ្គមហាសង្ឃរាជធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បានប្រទានព្រះ​រាជអំណោយជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន២០០គ្រួសារ នៅស្រុ​កកំចាយមារដោយអញ្ជើញចូលរួមពីឯ​ក​​​ឧត្ដម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ដែលពិធីនេះធ្វើនៅភូមិគ្រឹះសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ី​ម​ នៅភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button