ព័ត៌មានជាតិ

រដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀ​ម​រា​​​ប បង្កើតបណ្តាញក្រុមការងារចុះ​ផ្ស​ព្វផ្សាយទូទាំងស្រុក អំពីមេរោគ​ប្រ​ភេទថ្មី កូរ៉ូណា(កូវីដ១៩)

ខេត្តសៀមរាប ៖ រដ្ឋបាលស្រុកបន្ទាយស្រី បានសម្រេចបង្កើតដាក់បណ្តាញរបស់ខ្លួនពេញលេញភូមិទាំង៣៦ ដើ​​​ម្បីចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទូទាំងស្រុកឲ្យបានយ​ល់​ច្បាស់ពីវិធានការនានា ក្នុងការប្រយុទ្ធប្រឆាំ​ង​នឹងជម្ងឺ Covid-19 ។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីនៃខេត្តសៀមរាប បានដាក់ចេញឱ្យមានក្រុមការងារចម្រុះ មាន​ស​មាជិកយ៉ាងតិច ៥នាក់ ដែលដឹកនាំដោយមេភូមិនីមួយៗ និងទទួលបានការអប់រំពិសេស ឲ្យក្លាយទៅជា​ក្រុ​មជនបង្គោលនៅតាមភូមិ ដើម្បីណែនាំ ផ្សព្វផ្សាយពាក់ព័ន្ធនឹងជំងឺ ខូវីដ១៩ ដែលបានអនុវត្តអស់រយៈពេ​ល​មួយសប្តាហ៍កន្លងមកហើយ ។
ក្រុមការងារចម្រុះ បានចុះផ្សព្វផ្សាយអប់រំជាបន្តបន្ទាប់ និងមានកន្លែងផ្តល់ព័ត៌មាន ទទួលព័ត៌មាននានា ពា​ក់​ព័ន្ធនឹងមេរោគកូវីដ១៩ ជូនដល់អ្នកភូមិ ដោយមានបំពាក់មេក្រូអចល័ត និងមេក្រូចល័ត ក្នុងភូមិយ៉ា​ង​តិចមួយគ្រឿង ដើម្បីប្រើប្រាស់ជាមធ្យោបាយទំនាក់ទំនងជាអចិន្ត្រៃយ៍ ។

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button