ព័ត៌មានជាតិ

ការផ្សព្វផ្សាយ និងណែនាំអំពីបញ្ហាគ្រឿងញៀនដល់ប្រតិបត្តិករដែលធ្វើ អាជីវកម្មបម្រើសេវា បញ្ញើ ប្រៃសណីយ៍ ក្នុងភូមិសាស្ត្រខេត្តកណ្តាល

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំស្តីពី ការផ្សព្វផ្សាយ និងណែនាំអំពីបញ្ហាគ្រឿងញៀនដល់ប្រតិបត្តិករដែលធ្វើអាជីវកម្មបម្រើសេវាបញ្ញើប្រៃសណីយ៍ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី អាជ្ញាធរក្រុង-ស្រុក មន្ទីរជំនាញពាក់ព័ន្ធ ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចផងដែរ ។

ឯកឧត្តមអភិបាលរងខេត្តមានប្រសាសន៍ថា៖ ប្រតិបត្តិករសេវាបញ្ញើប្រៃសណីយ៍ទាំងអស់ ត្រូវផ្តល់កិច្ចសហការល្អ ជាមួយអាជ្ញាធរ កងកម្លាំង សមត្ថកិច្ច ទាំងការទំនាក់ទំនងផ្តល់ព័ត៌មាន និងការពិនិត្យឆែកឆេរឥវ៉ាន់ដែលសង្ស័យ ។ ក្នុងករណីចែកឃើញ ត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរ ឬ សមត្ថកិច្ចនៅជិតបំផុត ។
ឯកឧត្តមបានផ្ដាំផ្ញើទៅស្នងការនគរបាល និង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ណែនាំដល់អធិការនគរបាល និង មេបញ្ជាការអាវុធហត្ថក្រុង-ស្រុក បង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហានេះ និង ឱ្យប្រតិបត្តិករសេវាបញ្ញើប្រៃសណីយ៍ទាំងអស់ បើកកិច្ចប្រជុំនិងវគ្គបណ្ដុះបណ្ដាល ដល់បុគ្គលិក ទាំងអស់ឲ្យយល់ដឹងបន្ថែម ។

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button