ព័ត៌មានជាតិ

ក្រសួងសាធារណការនិងដឹកជញ្ជូន ជំរុញឲ្យអ្នកបើកបររថយន្តធុនធ្ងន់ទំាងអស់ត្រូវចូលរួមរៀនច្បាប់ចរាចរណ៍ឲ្យបានគ្រប់គ្នា ដើម្បីការបើកបរប្រកបដោយសុវត្ថិភាព

ក្រសួងសាធារណការនិងដឹកជញ្ជូន ជំរុញឲ្យអ្នកបើកបររថយន្តធុនធ្ងន់ទំាងអស់ត្រូវចូលរួមរៀនច្បាប់ចរាចរណ៍ឲ្យបានគ្រប់គ្នា ដើម្បីលើកកម្ពស់ការយល់ដឹងដល់ពួកគាត់ អំពីច្បាប់ចរាចរណ៍ និងការបើកបរប្រកបដោយសុវត្ថិភាព។

លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាព ចរាចរណ៍ផ្លូវគោគ នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកក្រសួងសាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៍ ក្នុងកម្មវិធីជីវិតយើងសង្គមយើង របស់វិទ្យុជាតិកម្ពុជាបានឲ្យដឹងថា ការចូលរួមវគ្គបណ្ដុះបណ្ដាលច្បាប់ចរាចរណ៍នេះ ពិតជាបានធ្វើឲ្យអ្នកបើកបរយានយន្តគ្រប់ប្រភេទ ជាពិសេសសម្រាប់យានយន្តធុនធ្ងន់ បានដឹងពីច្បាប់ចរាចរណ៍ត្រឹមត្រូវ ក្នុងការបើកបរប្រកបដោយសុវត្ថិភាពខ្ពស់នៅតាមដងផ្លូវ។

លោកបានបញ្ជាក់ថា ការជំរុញបើកវគ្គបណ្តុះបណ្តាលនេះដោយសារតែ អ្នកបើកបររថយន្តធុនធ្ងន់ មួយចំនួនមិនបានឆ្លងកាត់វគ្គបើកបរ ហើយបានបង្កហានិភ័យមួយចំនួនដល់សុវត្ថិភាពក្នុងពេលបើកបរ និងបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។

សំឡេង៖ «សិក្ខាកាមដែលអ្នកចូលរួម ក្នុងវគ្គបណ្តុះបណ្តាលជាង១ពាន់នាក់ ដែលបានចូលរួម វគ្គបណ្តុះបណ្តាលហើយប្រឡ​ង​យ​ក​ប័ណ្ណបើកបរតែម្តង ទៅដល់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរនិងដឹកទំនិញនេះ។ យើងបានរៀបចំវគ្គបណ្តុះបណ្តាលហើយរៀបចំកា​រប្រឡង ឲ្យពួកគាត់មានបណ្ណបើកបរត្រឹមត្រូវ ទៅតាមប្រភេទយានយន្ត។ ពីមុនអ្នកបើកបរមួយចំនួន ពួកគាត់អត់មានបណ្ណបើកបរតាមប្រភេទយានយន្តនោះទេ។ ពួកគាត់មកទទួលវគ្គបណ្តុះបណ្តាលនេះដើម្បី ប្រឡងយកបណ្ណបើកបរត្រឹមត្រូវ ទៅតាមប្រភេទយានយន្តទៅដល់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរនិងដឹកទំនិញផងដែរ។ បើយើងក្រឡេកមើល ទៅការទាក់ទងវគ្គបណ្តុះបណ្តាលរថយន្តធុនធ្ងន់នេះ ទៅតាមសាលាបង្រៀនបើកបរនៅតាមឯកជនអត់មានទីលានក៏ដូចជាអ​ត់​មានការរៀបចំប្រឡងរថយន្តធុនធ្ងន់នោះទេ។នេះហើយ ក្រសួងសាធារណការដឹកជញ្ជូនបានបង្កើត សាលាបង្រៀនបើកបរ រថយន្តធុនធ្ងន់ដែលជាសាលារបស់រដ្ឋ ដោយមានទីលានត្រឹមត្រូវហើយក៏មានការ ប្រឡងយកបណ្ណបើកបរត្រឹមត្រូវ ទៅតាមប្រភេទយានយន្ត។ នៅពេលទទួលបានវគ្គបណ្តុះបណ្តាល នេះហើយ អ្នកបើកបររថយន្តធន់ធ្ងន់ដែល ដឹកអ្នកដំណើរនិងទំនិញយល់ដឹងអំពីច្បាប់ ក៏បានទទួលឥរិយាបថ នៃការបើកបរផងដែរកាលពីមុនការប្រើប្រាស់ទៅលើគន្លងផ្លូវ របស់ពួកគាត់អត់ត្រឹមត្រូវទេ»។

សូមបញ្ជាក់ថាក្រសួងសាធារណការ និងដឹកជញ្ជូនបានរៀបចំបើកវគ្គបណ្តុះបណ្តាលទៅដល់ក្រុមហ៊ុនដឹកជញ្ជូន បានចំនួ​ន១​៧វ​គ្គ​​​ហើយ ដែលមានសិក្ខាកាមចូលរួមជាង១ពាន់នាក់សម្រាប់ជួយឲ្យការបើកបរនៅតាមដងផ្លូវកាន់តែមានសុវត្ថិភាព​៕ប្រភ​ព​ #​AKP #KONG SOKHENG

 

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button