ព័ត៌មានជាតិ

ប្រជាពលរដ្ឋ ចំនួន ៤គ្រួសារស្នើដល់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុឲ្យលុបចោលគម្រោងយកទីតាំងអគ្គីសនីនៅចំលើដីរបស់គាត់កំពុងកាន់កាប់ជិត៣០ឆ្នាំ ខណ:មានការព្រួយបារម្ភរណ៍ជាខ្លាំង ក្រោយពីឃើញមន្ត្រីចម្រុះចុះចុចទីតាំងដល់ក្នុងទ្រុងមាន់ របស់គាត់

ប្រជាពលរដ្ឋ ចំនួន ៤គ្រួសារស្នើដល់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុឲ្យលុបចោលគម្រោងយកទីតាំងអគ្គីសនីនៅចំលើដីរបស់គាត់កំពុងកាន់កាប់ជិត៣០ឆ្នាំ ខណ:មានការព្រួយបារម្ភរណ៍ជាខ្លាំង ក្រោយពីឃើញមន្ត្រីចម្រុះចុះចុចទីតាំងដល់ក្នុងទ្រុងមាន់ របស់គាត់

ខេត្តព្រះសីហនុ÷ ចេញផ្សាយ ថ្ងៃទី០៦ខែមេសា ឆ្នាំ២០២៤ ប្រជាពលរដ្ឋចំនួន៤គ្រួសារបានរស់នៅថែទាំកាន់កាប់ដីស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រង់ចំណុចខាងក្រោយជាប់វត្ត និងសាលារៀនអូត្រេះ
ក្រុមពលរដ្ឋបានឲ្យអ្នកសារព័ត៌មានយើងដឹងថា គាត់នឹងក្រុមគ្រួសារបានរស់នៅលើដីនេះអស់រយៈពេលជិត៣០ ឆ្នាំកន្លងមកហើយ ជាប្រជាពលរដ្ឋដែលទទួលស្គាល់ដឹងឮពីអាជ្ញាធរមូលដ្ឋាន ស្របច្បាប់ត្រឹមត្រូវ។

ពួកគាត់បានសម្តែងនូវក្តីបារម្មរណ៍ក្រោមហេតុផលរបស់អាជ្ញាធរដែលគ្រោងនឹងយកដីរបស់ពួកគាត់ដាក់ជាស្ថានីយ៍អគ្គីសនីនោះ ក្រុមពលរដ្ឋបានបន្តថា ដីនេះជាដីដែលបានមកពីឯកឧត្តមម្នាក់មានថាន:ជារដ្ឋលេខាធិការក្រសួងដែនដីដែលជាម្ចាស់ដីដើម ដែលលោកឪពុកនិងគ្រួសារជាអ្នកមើលថែចាំដីឲ្យគាត់ តាំងពីឆ្នាំ១៩៩៦មកម្លេះ ព្រោះថាដីនេះជាដីមានប័ណ្ឌកម្មសិទ្ធត្រឹមត្រូវ ដែលមានប្លង់ធំរួមមួយក្រោយមកទើបដីប្លង់ធំរួមត្រូវបានពុះអង្កន់ជាឡូលក់ឲ្យអ្នកផ្សេងៗ និងបានកាត់និងបង្កើតជាផ្លូវផងដែរ បន្ទាប់ពីមានការលក់និងបែងចែករបស់ម្ចាស់ដើម ដោយជាសម្មានចិត្ត ចិត្តសប្បុរសរបស់ឯកឧត្តមជាម្ចាស់ដើមក៍បានប្រគល់ដីមួយចំនួនដែលមានក្បាលជាប់ផ្លូវនិងបណ្តោយកន្ទុយទល់និងអូរ ក្រោយពីដឹងថាក្រុមគ្រួសាររបស់គាត់គ្មានដីសម្រាប់រស់នៅ បន្ទាប់គាត់បានគ្រប់គ្រងថែរក្សាលោកឪពុករបស់គាត់ក៍បានបែងចែកឲ្យគាត់ចំនួន១ឡូនិងបងប្អូនរបស់គាត់ខ្លះព្រោះតែសុទ្ធសឹងជាអ្នកដែលគ្មានដីដូចគ្នា
ផងដែរ ដោយមានការចាក់ដីធ្វើរបងដាំដំណាំរហូតមានស្វាយ ដូង ដើមធំៗបានហូបផ្លែជាហូរហែរថែមទៀតផង។

បើតាមការបញ្ជាក់របស់ លោក ញឹម សុផល តំណាងប្រជាពលរដ្ឋ ចំនួន ៤គ្រួសារ បានឲ្យដឹងទៀតថានៅក្នុង ខែវិច្ឆិកាឆ្នាំ ២០២៣ មានក្រុមការងារចម្រុះចុះមកទីតាំងដីដែលពួកគាត់រស់នៅ មានលោក ជាមន្ត្រីអគ្គិសនីខេត្តព្រះសីហនុ លោកហៀង ជីវ័ន្ត មន្ត្រីសុរិយោដី និងជាប្រធានក្រុមការងារវាស់វែង ព្រមទាំង មន្ត្រីសាលាខេត្តជាច្រើននាក់ក៍បានចូលរួមចុះមកវាស់វែងនិងបានបោះបង្គោលនៅចំកណ្តាលទ្រុងមាន់របស់លោក រួចមានមន្ត្រីបានបញ្ជាក់ប្រាប់នៅមុខពួកលោកថា ទីតាំងដីនេះ រដ្ឋមានគម្រោងយកធ្វើជាទីតាំងដាក់អគ្គិសនី ដូច្នេះហាមមិនឲ្យពួកលោកសាងសង់អ្វីបន្តទៀតនោះឡើយ។

ក្រោយពីបានឮហេតុដូច្នេះលោកហាក់ស្រឡាំងកាំងតែម្ដង ព្រមទាំងសម្តេងការហួសចិត្តជាខ្លាំងក្រោយពីទទួលដំណឹងបែបនេះ។

លោក ញឹមសុផល បញ្ជាក់បន្ថែមអ្នកសារព័ត៌មាន ឲ្យជួយធ្វើការអំពាវនាវផ្សព្វផ្សាយ ក្នុងគោលបំណងដើម្បីជម្រាបជូនដល់ថ្នាក់ដឹកនាំ ជាពិសេសឯកឧត្តម គួចចំរើន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ សូមមេត្តាអនុគ្រោះ នឹងជួយដល់ពួកគាត់ជាប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុនេះអស់រយ:កាលជិត៣០ឆ្នាំកន្លងមកហើយ។

ហើយដីដែលពួកគាត់បានកើតនៅទីនេះ រហូតមានគ្រួសារមានកូនពូនជាចៅចំនួន២ នាក់ ម្នាក់មានអាយុរហូតដល់១១ឆ្នាំហើយ និង ដីដែលបងប្អូនគាត់កូនគ្មួយរបស់គាត់បានកាន់កាប់ ម្នាក់បន្តិចៗ សម្រាប់តែជាជម្រកតូចតាច ព្រមទាំងសព្វថ្ងៃពួកគេទាំងអស់គ្នា បានកំពុងតែរស់នៅរកសុីតិចតួចលើដីរបស់គេ ទេដែលគេជាអ្នកចិត្តល្អឲ្យរស់នៅបណ្ណោះអាសន្នតែប៉ុណ្ណោះ ដោយពួកគាត់គ្នានដីសម្រាប់រស់នៅ ហើយដីមួយកន្លែងនេះពួកគាត់បានកាន់កាប់ថែនិងចំណាយថវិកាជាច្រើន អស់រយ:កាលជាច្រើនឆ្នាំ និងបានត្រៀមធ្វើការស្នើសុំប្លង់ដើម្បីទុកធ្វើផ្ទះនៅថ្ងៃក្រោយ ។

ដូច្នេះសូមឯកឧត្តមអភិបាលមេត្តាពិចារណារផងចុះទាន !
ហើយពួកគាត់បានបន្ថែមថារដ្ឋមិនគួរខ្វះដីកន្លែងដាក់អគ្គីនីនោះទេ ពួកគាត់សូមឲ្យរដ្ឋ រកកន្លែងផ្សេងចុះ ហើយជាងនេះទៅទៀតក៍មិនគួរមកសម្លឹងឃើញកន្លែងដីបន្តិចបន្តួចដែលពួកគាត់មានម្នាក់បន្តិចៗសម្រាប់កូនចៅរស់បែបនេះ នោះឡើយ ។

ចំណែកលោក ញឹម សុផល បញ្ជាក់ថា ទីតាំងដីនៅតំបន់នេះក្នុងកំឡុងឆ្នាំ២០១០ គឺជាដីប្លង់ប្រព័ន្ធដែលបានវាស់វែងរួច ។ លោកថាបច្ចុប្បន្នដីរបស់កូនគ្មួយគាត់រស់នៅមានបណ្តោយរហូតចុងកន្ទុយជាប់នឹងអូរក៏ពិតមែន ក៏ប៉ុន្តែបើថ្ងៃក្រោយរដ្ឋមានគម្រោងតម្រូវស្ដារកន្ទុយអូរ នោះលោកនឹងមិនធ្វើជំទាស់នោះទេ មានតែការចូលរួមដោយស្នាមញញឹម ក៏ប៉ុន្តែបើនៅសុខៗរដ្ឋយកដីគាត់ធ្វើជាទីតាំងដាក់អគ្គិសនី ទាំងដែលគាត់បានរស់នៅអាស្រ័យផលជិត៣០ឆ្នាំមកនេះ លោកហាក់វាមិនសាកសមនិងលោកមិនសប្បាយចិត្តព្រមទាំងមានការបាម្មរណ៍ចំពោះជីវភាពខ្វះដីរស់នៅ របស់កូនគ្មួយរបស់ពួកគាត់។

សូមថ្នាក់ដឹកនាំខេត្ត មេត្តាគិតគូឡើងវិញ ព្រមទាំងមេត្តាយោគយល់ប្តូរគម្រោងទីតាំងមួយនេះចេញផងទៅចុះ។

ទាក់ទិនករណីនេះ លោក ហៀង ជីវី មន្ត្រីសូរិយោដី និងជាប្រធានក្រុមការងារវាស់វែងនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤
អ្នកសារព័ត៌មានយើង សុំការបំភ្លឺលោកបញ្ជាក់ថា លោកមិនអាចឆ្លើយបានទេក្នុងពេលនេះ ព្រោះពេលដែលចុះនោះគឺមានរបាយការណ៍ ចុះធ្វើការទាំងអស់គ្នា ដូច្នេះលោកសុំពេលប្រមូលរបាយការណ៍និងបញ្ជាក់ជូនសិន។

ក៏ប៉ុន្តែរហូតមកដល់ពេលនេះគឺស្ងាត់សូន្យឈឹងមិនទាន់មានការឆ្លើយតបពីលោក ហៀង ជីវីនោះឡើយ។ ចំណែក លោក សោ លីម ប្រធានអគ្គិសនីខេត្តព្រះសីហនុ កាលពីថ្ងៃទី ៣០ ខែ មេសាឆ្នាំ២០២៤បានបញ្ជាក់យ៉ាងខ្លីថា
លោកមិនបានដឹងទេពាក់ព័ន្ធរឿងដីធ្លីសូមសួរទៅអាជ្ញាធរ។

រីឯលោក អុី សុខឡេង អភិបាលរងខេត្តព្រះសីហនុ ទទួលបន្ទុកផ្នែកដោះស្រាយដីធ្លី បាទបញ្ជាក់ថាពេលនេះលោកជាប់រវល់ ដូច្នេះសូមឲ្យទាក់ទងទៅលោក ឃាង ភារម្យ
ជាអ្នកនាំពាក្យសាលាខេត្ត។
លោក ឃាង ភារម្យ បានឲ្យអ្នកសារព័ត៌មានយើងដឹងថា លោកសុំពេលឆែករឿងនេះជាមួយមន្ត្រីជំនាញបន្តិចសិន ពេលលោកប្រមូលព័ត៌មានបានគ្រប់ជ្រុងជ្រោយ ចាំលោកផ្ដល់ដំណឹងជូនមកវិញ។

ជុំវិញករណីខាងលើក្រុមពលរដ្ឋទាំងចនួន៤គ្រួសារ សូមសំណូមពរយ៉ាងទទូចដល់ឯកឧត្តម គួច ចំរើនអភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ ព្រមទាំងក្រសួងពាក់ព័ន្ធ មេត្តាពិចារណារ ប្តូ និងលុបចេញគម្រោងមួយនេះឡើងវិញ និងសូមវាស់វែងពីភាពជាក់ស្តែងកាត់ចេញពីដីអូរនិងផ្តល់ប័ណ្ណកម្មសិទ្ធជូនដល់ពួកគាត់ផង៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button