ព័ត៌មានជាតិ

ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក ដឹកនាំដោយលោក Tan Sri Dato Lim Soon Peng ប្រធានស្ថាបនិកសភាពាណិជ្ជកម្មត្រកូលលីនពិភពលោកចូលជួបពិភាក្សាការងារ។ ក្នុងជំនួបនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពីក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូបផងដែរ។

កិច្ចប្រជុំនេះជាកិច្ចប្រជុំលើកទី២ពីគណៈប្រតិភូសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក ដើម្បីរឹតបន្តឹង និងស្វែងយល់បន្ថែមទៀតអំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា ក៏ដូចជាបង្កើតភាពស្និតស្នាល និងទំនាក់ទំនងដោយផ្ទាល់ជាមួយគ្រប់ក្រសួង-ស្ថាប័ន និងវិស័យឯកជន ក្រោមកិច្ចសម្របសម្រួលពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលផ្ដោតអាទិភាពលើវិស័យជាអាទិ៍ សំណង់ ថាមពលបៃតង សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ អប់រំ កសិកម្ម និងវិស័យមួយចំនួនទៀត។
ជាថ្មីម្ដងទៀត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះវិនិយោគិនទាំងអស់ដែលមានបំណងដាក់ទុនវិនិយោគរបស់ខ្លួននៅកម្ពុជា ពិសេសនឹងជួយសម្របសម្រួលរាល់កិច្ចការងារវិនិយោគរបស់វិនិយោគិនឱ្យទទួលបានជោគជ័យស្របតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាផងដែរ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button