ព័ត៌មានជាតិ

ប្រតិភូរដ្ឋបាលខេត្តលណ្តាល ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​ សម្ដេច​ចៅហ្វា​វាំង​ វររៀងជ័យ​ អធិបតី​ស្រឹង្គារ​ គង់​ សំអុល​ 

ខេត្តកណ្តាល៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំប្រតិភូរដ្ឋបាលខេត្តលណ្តាល រួមមាន៖ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងមន្ទីរជុំវិញខេត្ត អញ្ជើញចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​ សម្ដេច​ចៅហ្វា​វាំង​ វររៀងជ័យ​ អធិបតី​ស្រឹង្គារ​ គង់​ សំអុល​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង​ និង​ជា​ឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា​ ដែល​បាន​ទទួល​មរណភាព​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ ១៤រោច​ ខែស្រាពណ៌​ ឆ្នាំ​រោង​ ឆស័ក​ ព.ស.២៥៦៨​ ត្រូវ​នឹង​ថ្ងៃ​ទី​២​ ខែកញ្ញា​ ឆ្នាំ​២០២៤​ វេលា​ម៉ោង​៨:៣៥នាទីព្រឹក​ ក្នុង​ជន្មាយុ​ ៩៤ឆ្នាំ​ ដោយជរាពាធ។

សិ្ថតក្នុងពេលវេលាប្រកបដោយទុក្ខសោកនេះ ប្រតិភូរដ្ឋបាលខេត្តលណ្តាល បានចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធរបស់សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button