ព័ត៌មានជាតិ

ក្រុមការងារ អាវុធហត្ថខណ្ឌ៧មករា នាំយកអំណោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចុះសួរសុខទុក្ខគ្រួសារលោកមេបញ្ជាការរងខណ្ឌ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ខណៈពេលធ្វើដំណើរទៅមើលម្ដាយដែលកំពុងសង្គ្រោះបន្ទាន់!

កាលពីវេលាម៉ោង ៣.៣០នាទី ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៤ លោកវរសេនីយ៍ត្រី ហ៊ន ឡៃ មេបញ្ជាការរង អាវុធហត្ថខណ្ឌ៧មករានិងភរិយា បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចមុខមន្ទីពេទ្យកាលម៉ែត្រ ខណៈពេល ធ្វើដំណើរទៅមើលម្ដាយដែលកំពុងនៅបន្ទប់សង្គ្រោះបន្ទាន់។

ជាមួយគ្នានេះ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក សយ ចាន់ឌី មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមនឹងអំណោយរបស់សមាជិកមូលដ្ឋានអាវុធហត្ថខណ្ឌ សរុបមានថវិកា ចំនួន ២,០០០,០០០រៀល, ភេសជ្ជៈចម្រុះ ០៩កេស, ផ្លែឈើមួយកន្រ្តក ព្រមជាមួយការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផងដែរ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button