ព័ត៌មានជាតិ

បន្ទាប់ពីបានទម្លាក់គូប្រកួតរៀងៗខ្លួននៅត្រឹមវគ្គ១/៤ ផ្តាច់ព្រ័ត្រ ជើងទី២ ក្រុមណាហ្គាវើលដ៍ និងភ្នំពេញក្រោនបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន

ក្រុមណាហ្គាវើលដ៍ និងភ្នំពេញក្រោនបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០២០ ថ្នាក់ជាតិ បន្ទាប់ពីបានទម្លាក់គូប្រកួតរៀងៗខ្លួននៅត្រឹមវគ្គ១/៤ ផ្តាច់ព្រ័ត្រ ជើងទី២ កាលពីល្ងាចថ្ងៃ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២០។

ក្រុមណាហ្គាវើល បានយកឈ្នះក្រុមរងជើងឯកឆ្នាំចាស់ ព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ២ទល់១ ហើយកាលពីជើងទី១ រក្សាលទ្ធផលស្មើគ្នា ២ទល់២ កាលពីខែសីហា ឆ្នាំ២០២០ សរុបទាំងពីរជើង ណាហ្គាវើលដ៍ឈ្នះ ព្រះខ័នរាជស្វាយរៀង ៤ទល់៣។ រីឯភ្នំពេញក្រោនបានយកឈ្នះគិរីវង់សុខសែនជ័យ ដោយលទ្ធផល ២ទល់១ ដូចៗគ្នា សរុបទាំងពីរជើងភ្នំពេញក្រោនយកឈ្នះគិរីវង់សុខសែនជ័យ ៤ទល់២។ ដូច្នេះណាហ្គាវើលដ៍ និងភ្នំពេញក្រោនឡើងទៅប្រកួតបន្តនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ចំពោះ២ប្រកួតទៀតនឹងត្រូវកាត់សេចក្តី នៅជើងទី២ នាល្ងាចថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០នេះដែរ គឺជាការជួបគ្នារវាងក្រុមទ័ព ប៉ះជាមួយក្រុមជើងឯកថ្នាក់ខេត្ត ក្រុមខេត្តព្រៃវែង ដោយកាលពីជើងទី១ ក្រុមទ័ពបានយកឈ្នះ ១ទល់០លើខេត្តព្រៃវែង និងក្រុមការពារតំណែងជើងឯកឆ្នាំចាស់ បឹងកេត ប៉ះជាមួយវិសាខា ដោយកាលពីជើងទី១ ក្រុមទាំងពីររក្សាលទ្ធផលស្មើគ្នា ១ទល់១។

សម្រាប់២ប្រកួតវគ្គ១/៤ផ្តាច់ព្រ័ត្រនេះ គឺក្រុមទ័ពបាននាំមុខ ១ទល់០ នៅជើងទី១ ហើយនៅក្នុងការប្រកួតជើងទី២ ថ្ងៃនេះ ដើម្បីកាត់សេចក្តីថាតើក្រុមទ័ព ឬខេត្តព្រៃវែង ជាក្រុមខ្លាំងបានឡើង ទៅប្រកួតបន្តនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ចំណែកឯក្រុមការពារតំណែងជើងឯក ឆ្នាំ២០១៩ បឹងកេតរក្សាលទ្ធផលស្មើគ្នា ១ទល់១ ជាមួយក្រុមវិសាខា។ លទ្ធផលនេះជើងទី១នេះបង្ហាញពីការប្រកួតយ៉ាងស្វិតស្វាញបំផុត ដោយត្រូវបង្កើនការប្រកួតកាន់តែខ្លាំងក្លា នៅជើងទី២នេះ ដើម្បីកាត់សេចក្តីថាតើបឹងកេត ឬវិសាខាជាអ្នកបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០២០នេះ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button