ព័ត៌មានជាតិ

បេក្ខជនក្រុមប្រឹក្សាគណបក្សភ្លើងទៀន ចំនួន ១៤រូប នៅសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បានប្រកាសផ្តាច់ខ្លួនចេញពីគណបក្សភ្លៀងទៀន និងបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

បេក្ខជនក្រុមប្រឹក្សាគណបក្សភ្លើងទៀន ចំនួន ១៤រូប នៅសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បានប្រកាសផ្តាច់ខ្លួនចេញពីគណបក្សភ្លៀងទៀន និងបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងបានប្រកាសគាំទ្រនៅកិច្ចសហប្រតិបត្តិការតំបន់ត្រី​កោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម និងបានចូរលរួមបរិច្ចាគថវិកា​ក្នុង​មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន។

ការស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា តាមរយៈឯកឧត្តម ហែម ប្រសើរ ប្រធានក្រុមការងារចុះជួយ​កសាង​ពង្រីកសមាជិកគណក្សនៅតាមមូលដ្ឋានរាជធានីខេត្ត នៃគណ​បក្ស​ប្រជាជនកម្ពុជា និងជាទីប្រឹក្សាផ្ទាល់របស់សម្តេច ហ៊ុន សែន ប្រធាន​គណបក្សប្រជាជនកម្ពុជា។
🗓នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤
🛎 ដើម្បីទទួលបានដំណឹងផ្សេងៗ

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button