ព័ត៌មានសន្តិសុខសង្គម

កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតចុះបំបែកសំបុកគ្រឿងញៀនល្បែងស៊ីសងទូបាញ់ត្រីព្រមទាំង កាំបិតសាម៉ូរ៉ៃមួយចំនួននិង ឃាត់បានមនុស្ស៨នាក់

បន្ទាយមានជ័យ៖ កម្លាំងអាវុធហត្ថបង្ក្រាបសំបុកគ្រឿងញៀនមានល្បែងស៊ីសងទូបាញ់ត្រី កាំបិតសាម៉ូរ៉ៃ ឃាត់មនុស្ស៨នាក់ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការតាមនីតិវិធី នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។
លោក នួន នីណរ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា នៅវេលាម៉ោង០៣និង២០នាទី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើប្រតិបត្តិការបង្រ្កាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, ផ្តល់ទីតាំងបើកល្បែងស៊ីសងដោយខុសច្បាប់ និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត នៅចំណុចផ្សារអគារថ្មី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក មេបញ្ជារកាកងរាជអាវធហត្ថក្រុងប៉ោយប៉ែត បញ្ជាក់បន្ថែមថា៖ ក្នុងប្រតិបត្តិការនេះ កម្លាំងឃាត់បានមនុស្សចំនួន៨នាក់ ចាប់យកវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា (ICE) ចំនួន៣៦កូនថង់កិប ទម្ងន់១១៧,៣០ក្រាម, គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង(WY)ចំនួន០១ថង់កិបពណ៌ខៀវ ស្មើនឹង២៥៤គ្រាប់ ទម្ងន់ ២៦,៥០ក្រាម, ទូរស័ព្ទចំនួន០៣គ្រឿង, កាំបិតកែច្នៃ ចំនួន០៤ដើម, ទូរហ្គេមបាញ់ត្រីអេឡិចត្រូនិច ចំនួន០៥គ្រឿង, គ្រឿងបន្លាស់អេក្រង់ ចំនួន០៤គ្រឿង, ថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។
ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានជាប់ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, ផ្តល់ទីតាំងបើកល្បែងស៊ីសងដោយខុសច្បាប់ និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្តសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕
…………
(ដោយខ្ញុំបាទ សាវុន).!!!

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button